Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់មេខ្លោង​បានហើយ ពាក់ព័ន្ធ​ករណីជំរិតទារប្រាក់ពី​ជនជាតិ​ចិនដូចគ្នា​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មេខ្លោងចាប់ជំរិតទារប្រាក់ដែលបានធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះជាជនជាតិចិនដូចគ្នាម្នាក់ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយនឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២០ នៅក្នុងសណ្ឋាគារមួយកន្លែង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ដោយឡែកបក្ខពួកចំនួន២នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅព្រឹកថ្ងៃដដែលនេះដែរ ។ជនសង្ស័យជាជនជាតិចិនទាំង៣នាក់ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជនជាតិចិនដែលជាមេខ្លោងម្នាក់ខាងលើនេះតែងតែធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ទៅលើជនរងគ្រោះជាជនជាតិចិនដូចគ្នា ត្រូវបានកម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌចំការមន សហការជាមួយនឹងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការស្រាវជ្រាវតាមរកចាប់ខ្លួនបានហើយនៅចំណុចក្នុងសណ្ឋាគារមួយកន្លែងខាងលើនោះ។

ប្រតិបត្តិការបង្ក្រាបក្រុមជនជាតិចិនចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគ្នានេះដែរ គឺធ្វើឡើងក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានបុរសជនជាតិចិនដែលជាបក្ខពួកចំនួន២នាក់ជាបន្តបន្ទាប់រួចមកហើយនោះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ការបង្ក្រាបក្រុមចាប់ជំរិតទាំរប្រាក់ជាជនជាតិចិនទាំង៣នាក់ ខាងលើនេះគឺធ្វើឡើង បន្ទាប់ពីមានជនរងគ្រោះជាជនជាតិចិនដូចគ្នាបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីឱ្យជួយអន្តរាគមន៍ពាក់ព័ន្ធករណីខាងលើនេះ ។

ក្រោយពីកម្លាំងមានសមត្ថកិច្ចនគរបាលខណ្ឌចំការមនធ្វើការបង្ក្រាបបានក្រុមចាប់ជំរិតទារប្រាក់ទាំងមេខ្លោង និងបក្ខពួកសរុបចំនួន៣នាក់ជាបន្តបន្ទាប់រួចហើយ នៅព្រឹកថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២០ នេះដែរ ក៏បាននាំខ្លួនជនសង្ស័យជាមេខ្លោងដើររកទីកន្លែងដែលពួកគេធ្វើសកម្មភាព និងស្រាវជ្រាវរកវត្ថុតាងផ្សេងៗពាក់ព័ន្ធជាបន្តទៀតផងដែរ ដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព