Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បិចសន្យាខ្យល់! ​យកលុយពីមិត្តភក្តិឯង​អស់រាប់រយដុល្លារ​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលនៅសង្កាត់ផ្សារចាស់ដោយឃើញមានបុរសជាជនជាតិឥណ្ឌាម្នាក់រត់តាមផ្លូវ ហើយមានបុរសជាជនជាតិឥណ្ឌា៤ទៅ៥នាក់ទៀតរត់ដេញតាម និងស្រែកចោរៗ លុះដល់ពេលសមត្ថកិច្ចធ្វើការឃាត់សួរនាំ ទើបដឹងថា ជនជាតិឥណ្ឌាម្នាក់នោះឆបោកលុយមិត្តភក្តិ ដោយអះអាងថាខ្លួននឹងរកការងារឱ្យធ្វើ ហើយយកលុយមិត្តភក្តិអស់ចំនួន៨០០ដុល្លារ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១១៨ កែងផ្លូវ១៩ នៅចំណុចក្បែរនឹងប៉ុស្តិ៍ផ្សារចាស់ ស្ថិតនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនជាតិឥណ្ឌាមិនស្គាល់អត្តសញ្ញាណនោះទេបានរត់តាមផ្លូវ ហើយមានជនជាតិឥណ្ឌា៤ទៅ៥នាក់ទៀតរត់ដេញតាម ហើយស្រែកថា ចោរៗ បង្កការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួនជនជាតិឥណ្ឌាដែលរត់តាមផ្លូវនោះទៅប៉ុស្តិ៍ផ្សារចាស់ដើម្បីសួរនាំ ។

តាមប្រភពដដែលបានបន្តថា លុះពេលដល់សមត្ថកិច្ចសួរនាំ ទើបដឹងថា ជនជាតិឥណ្ឌាម្នាក់ដែលរត់តាមផ្លូវនោះបានធានាអះអាងថារកការងារឱ្យធ្វើ ដោយតម្រូវអោយមិត្តភក្តិ៤នាក់នេះឱ្យលុយខ្លួនក្នុងម្នាក់ៗ២០០ដុល្លារ សរុបទាំងអស់៨០០ដុល្លារ តាំងពីម៉ោង៩ព្រឹកថ្ងៃទី១២ ឧសភា រហូតដល់ពេលកើតហេតុនេះ មិត្តភក្តិទាំង៤នាក់បានទូរស័ព្ទទៅសួរថាម៉េចហើយរឿងការងារដែលពួកគេពឹងពាក់អោយរកអោយនោះ តែបែរជាទូរស័ព្ទអត់ចូលរហូត ទើបពួកគេខំស្វះស្វែងរកជួបជនសង្ស័យ លុះពេលឃើញជនសង្ស័យ ពួកគេបាននាំគ្នាដេញចាប់តែម្តង ។

យពេលកើតហេតុ ដោយមានអ្នកបកប្រែ ហើយសមត្ថកិច្ចធ្វើការសម្របសម្រួល ណាមួយភាគីទាំងសងខាងសុទ្ធតែជាមិត្តភក្តិនឹងគ្នាផងនោះ ការចរចារយៈពេលជិត២ម៉ោង ទើបជនសង្ស័យដែលជាអ្នកឆបោកលុយនោះ ព្រមសងលុយទៅអោយភាគីខាងជនរងគ្រោះចំនួន៤៥០ដុល្លារ ហើយអោយសមត្ថកិច្ចជួយធ្វើកិច្ចសន្យា ដោយឱ្យជនសង្ស័យបង់សងក្នុងមួយខែចំនួន១០០ដុល្លារ រយៈពេល៤ខែ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕

ដកស្រង់ពី៖កោះសន្តិភាព