Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញអ្នកជិតខាងកំពុងឆាយដីក្រោមផ្ទះសុខៗ ស្រាប់តែ​​ទាញពូថៅកាប់រួចដើរធ្វើ​ព្រងើយ​

  • បោះពុម្ព

ខេត្តកំពង់ធំ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈកំពុងតែឆាយដីក្រោមផ្ទះសុខៗ ស្រាប់តែមានជនសង្ស័យម្នាក់យកពូថៅកាប់ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកជនសង្ស័យត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ។ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ សង សូត្រ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជនបង្កកាប់នឹងពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ចំនួន២កន្លែង ដោយត្រូវចំដើមខាងដៃឆ្វេងមួយកន្លែង និងមួយកន្លែងទៀតត្រូវចំសាច់ជន្លកខាងឆ្វេងផ្នែកខាងខ្នង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកត្រពាំងស្វាយ ។

ចំណែកជនបង្កឈ្មោះ ឃួន ខន ភេទប្រុស៣០ឆ្នាំ រស់នៅផ្ទះជាប់របងគ្នាជាមួយនឹងជនរងគ្រោះ ។ចំពោះមូលហេតុ គឺជនបង្កមានសតិមិនសូវគ្រប់ ហើយកន្លងមកជនរងគ្រោះធ្លាប់មានទំនាស់ជាមួយឪពុកម្តាយរបស់ជនបង្កផងដែរ ពាក់ព័ន្ធការប្រើប្រាស់អណ្តូងទឹករួមគ្នា ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កឃើញរងគ្រោះកំពុងឆាយដីនៅក្រោមផ្ទះ ក៏ទាញពូថៅស្ទុះទៅកាប់ជនរងគ្រោះចំនួនពីពូថៅ បណ្តាលឱ្យដួលសន្លប់នៅនឹងកន្លែង បន្ទាប់មកជនបង្កដើរមកផ្ទះវិញធ្វើព្រងើយ ។

ភ្លាមៗនោះសមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមកប៉ុស្តិ៍រដ្ឋបាល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព