Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្មានការដោះលែង ជនសង្ស័យពីរនាក់ ដែលធ្វើទារុណកម្ម ក្មេងប្រុស លួចបេះផ្លែដូង នោះឡើយ

  • បោះពុម្ព

ភ្នំពេញ៖ មន្ដ្រីនគរបាល ជាន់ខ្ពស់មួយរូប នៅខេត្ដព្រៃវែង បានឆ្លើយបដិសេធថា ពុំមានការដោះលែង ជនសង្ស័យពីរនាក់ ដែលធ្វើទារុណកម្ម លើក្មេងប្រុស ដែលលួចឡើង បេះផ្លែដូងចំនួន ៤ផ្លែ នោះឡើយ ពោលរហូត មកដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៤នេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃុំខ្លួនជា បណ្ដោះអាសន្ន នៅពន្ធនាគារខេត្ដព្រៃវែង ។

ស្នងការរង នគរបាលខេត្ដព្រៃវែង និងជាប្រធាន ការិយាល័យកណ្ដាល យុត្ដិធម៌ លោក ឧត្ដមសេនីយ៍ សេង សុភ័ក្រ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ បានបញ្ជាក់ថា រហូត មកដល់ពេលនេះ តុលាការ ពុំបានដោះលែង ជនសង្ស័យ ទាំងពីរនាក់នោះឡើយ គឺជាព័ត៌ មានមិនពិត និងបំពុលនៅតាមហ្វេសប៊ុក ។

លោកឧត្ដមសេនីយ៍ សេង សុភ្រ័ក បាន បញ្ជាក់ថា “អត់មានទេ រឿងហ្នឹងគេសួរខ្ញុំ ព្រាត ហើយខ្ញុំ បាន ប្រាប់ ព្រះរាជអាជ្ញាថា គេ សួរខ្ញុំ ហ្វេសប៊ុកចេះតែបំពុលព័ត៌មាន” ។ ការបដិសេធរបស់មន្ដ្រីនគរបាលរូបនេះ បានធ្វើឡើងក្រោយ ពី មាន សេចក្ដី រាយការណ៍ និងការ បង្ហោះនៅលើ ហ្វេសប៊ុកតៗគ្នា ស្ដីពី ការដោះលែងជនសង្ស័យទាំង ពីរនាក់ ចេញ ពីពន្ធនាគារ ពាក់ព័ន្ធ ទៅនឹង ការធ្វើទារុណ កម្មទាញ ក្បាល បោកនិង ពាងទឹក រួចចាប់ បោច សក់ ជ្រមុច ចូលទៅក្នុងពាងទឹក ដោយ ដៃទាំងពីរចងស្លាបសេកទៅក្រោយ និងស្រ ទបចេក កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិត នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុក ពារាំង ខេត្ដព្រៃវែង ហើយត្រូវបានគេរិះគន់ យ៉ាងច្រើន នៅតាមបណ្ដាញ ទំនាក់ទំនង ហ្វេសប៊ុក ។

លោកឧត្ដមសេនីយ៍ សេង សុភ័ក្រ បាន ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ត្រូវបានមន្ដ្រី នគរបាលរបស់លោកបញ្ជូនទៅកាន់ពន្ធនាគារ កាលពីវេលា ម៉ោង៣ និង ៥៥នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ ក្រោយពេល ដែលចៅក្រម ស៊ើបសួរសាលា ដំបូងខេត្ដព្រៃ វែង ចេញដីកាឃុំ ខ្លួនពួកគេពីបទធ្វើទារុណ កម្មលើក្មេង មិនទាន់គ្រប់អាយុ។

សូមបញ្ជាក់ថា បណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅក្នុងអាក់ ខោន ដែលមានឈ្មោះហេង វណ្ណី បាន បង្ហោះនូវរូបថតចំនួន ៤សន្លឹក ដោយបង្ហាញ ពីសកម្មភាពបុរសម្នាក់ បានធ្វើទារុណកម្ម ទៅលើក្មេងប្រុសមិនទាន់គ្រប់អាយុ ដោយ ចងស្លាបសេក ហើយចាប់ក្បាល ជ្រមុជទៅ ក្នុងទឹកពាង ។ ក្នុងនោះម្ចាស់ អាក់ខោនបាន សរសេរជា អក្សរថា “ចាប់បានចោរលួចបេះ ដូង យាយផល្លានៅចំការជើង” ។ ការបង្ហោះរូបថត ធ្វើទារុណកម្មទៅលើ ក្មេងប្រុសយ៉ាងព្រៃផ្សៃបែបនេះ នៅតាម បណ្ដាញទំនាក់ទំនងសង្គម  ហ្វេសប៊ុក ត្រូវបាន គេមើលឃើញថា មានតែម្ចាស់អាក់ខោន មួយប៉ុណ្ណោះ ដែលមានឈ្មោះ Salorng Mey បានធ្វើការ ខូមមិនគាំទ្រ នូវសកម្មភាព និង រូបភាពខាងលើនេះ ដោយម្ចាស់អាក់ខោន រូបនេះ បានសរសេរថា “ចោរ ត្រូវតែធ្វើដូច្នេះ ទើបវារៀង បើម្នាក់ៗ គិតដូច្នេះចឹងមានចោរ កាន់តែច្រើន” ។

ក្រៅពីនេះ មានអ្នកចូលខូម មិនរាប់រយនាក់បាន ធ្វើការថ្កោលទោសទៅ លើសកម្មភាពនៃការធ្វើទារុណកម្មខាងលើ ដោយក្នុងនោះ អ្នកខូមមិនភាគច្រើនបាន ទាមទារ និងស្នើសុំឱ្យសមត្ថកិច្ច ចាត់វិធាន ការទៅលើ បុរសដែលធ្វើទារុណកម្មទៅលើ កូនក្មេង ដោយគ្រាន់តែគ្នាទៅលួចបេះដូង ១-២ផ្លែនោះ ឱ្យបានខ្លាំងក្លាទៅតាមច្បាប់ ។ ក្រោយពីមានអ្នកខូមមិន បញ្ចេញកំហឹង និងទាមទារឱ្យសមត្ថកិច្ច ចាត់វិធានការតាម ផ្លូវច្បាប់ ចំពោះសកម្មភាពរំលោភបំពាន ទៅលើកុមារខាងលើនេះ នៅព្រឹកថ្ងៃនេះ បើតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា បុរសចំនួន២ នាក់ ត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងការធ្វើទារុណកម្ម ទៅលើក្មេងអនីតិជនខាងលើហើយ។

នេះបើ យោងតាម អ្នកលេងហ្វេសប៊ុកបង្ហោះរូប ភាពពីជនដែលត្រូវសមត្ថកិច្ច ធ្វើការឃាត់ ខ្លួន ។ ក្នុងនោះអ្នកដែលត្រូវសមត្ថកិច្ចឃាត់ ខ្លួន ត្រូវបានគេអះអាងថា ម្នាក់មានឈ្មោះ ហេង ដាណេ អាយុ៣៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ហេង វណ្ណី អាយុ ២៨ឆ្នាំ ទំនងជា ម្ចាស់អាក់ខោនហ្វេសប៊ុក ដែលបានបង្ហោះ រូបធ្វើទារុណកម្មខាងលើ។ បុរសដែលសមត្ថ កិច្ចឃាត់ខ្លួនទាំង ២នាក់នេះ ត្រូវបានគេអះ អាងថា ជាអ្នករកស៊ីមានជីវភាពធូរធា មាន ទីលំនៅក្នុងភូមិ ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្ដព្រៃវែង ។

ដោយឡែកក្មេងប្រុសរង គ្រោះវិញ ឈ្មោះម៉ុន វាសនាហៅទិត្យ អាយុ ១៤ឆ្នាំ រស់នៅភូមិកំពង់ពពិល ឃុំពពិល ស្រុកពារាំង ត្រូវបានជនសង្ស័យទាំងពីរនាក់ ចាប់វាយធ្វើទារុណកម្មជ្រមុចនៅក្នុងទឹកពាង ដោយសារតែខឹងក្មេងប្រុសរងគ្រោះបានលួច ឡើងបេះផ្លែដូង ចំនួន៤ផ្លែ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤។ អ្នកច្បាប់មួយរូប បានអះអាងថា យោង តាមរូបភាពនៃសកម្មភាព ធ្វើទារុណកម្ម ខាងលើនេះ អ្នកធ្វើទារុណកម្មត្រូវតែមាន ទោសទៅតាមច្បាប់ ទោះបីខ្លួនជាជនរង គ្រោះដោយសារត្រូវជនសង្ស័យ លួចទ្រព្យ សម្បត្ដិរបស់ខ្លួនក៏ដោយ។ អ្នកច្បាប់ខាងលើ បានឱ្យដឹងថា បើក្មេងខាងលើទៅ លួចទ្រព្យ សម្បត្ដិ (បេះផ្លែដូង) របស់ខ្លួន ក្រោយចាប់ បាន ម្ចាស់ត្រូវតែ ប្រគល់ខ្លួនទៅឱ្យ សមត្ថកិច្ច ដើម្បី កសាងសំណុំរឿង ផ្ដន្ទាទោសទៅតាម ផ្លូវច្បាប់ ក្នុង បទចោរកម្ម ដែល មានស្ថាន ទម្ងន់ទោសព្រហ្មទណ្ឌមជ្ឈិម ។

ប៉ុន្ដែប្រសិន បើម្ចាស់ទ្រព្យ ក្រោយ ចាប់បានបែរជាធ្វើ ទារុណកម្ម ទៅលើជនសង្ស័យ ធ្ងន់ធ្ងរ ជា ពិសេស ខណៈជនសង្ស័យស្ថិតនៅក្នុងវ័យជា អនីតិជនទៀតនោះ ម្ចាស់ទ្រព្យនឹងប្រឈម មុខទៅនឹងបទល្មើស ប្រើអំពើហិង្សា និងធ្វើ ទារុណកម្ម ទៅលើមនុស្ស ក្នុង ស្ថានទម្ងន់ ទោស បទល្មើស ព្រហ្មទណ្ឌកម្រិតធ្ងន់ ហើយ បើជនរងគ្រោះ ដែល រងនូវការធ្វើទារុណ កម្ម ជាអនីតិជន ទៀតនោះ គឺអ្នកធ្វើទារុណ កម្ម អាចនឹង ប្រឈមមុខទៅនឹងបទល្មើស ឧក្រិដ្ឋ ៕

ដកស្រង់ពី៖ ដើមអម្ពិល