Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាំក្មួយ ប្រុសអាយុ៥ឆ្នាំ ទៅបោកខោអាវ នៅទឹកស្រះក្រោយ សាលាឃុំ លង់ស្លាប់ទាំង ពីរនាក់

  • បោះពុម្ព

ព្រះសីហនុ៖ មីង និងក្មួយប្រុស អាយុ៥ឆ្នាំ បានលង់ទឹកស្លាប់ ទាំងពីរនាក់ យ៉ាងអណោចអាធ័ម ក្រោយពីពួកគេ បាននាំគ្នា ទៅបោកខោអាវ នៅទឹកស្រះ ជាកន្លែងជីកយក អាចម៍ដី ស្ថិតនៅខាងក្រោយ សាលាឃុំជើងគោ ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីវេលាម៉ោង២និង ៣០នាទីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បង្កឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនោះ ។

យោងតាម មន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះ ឈ្មោះយ៉ា ខ្នេរ អាយុ៣៩ឆ្នាំ ត្រូវជាមីង បាន នាំក្មួយប្រុស របស់ខ្លួន ឈ្មោះយ៉ា ណាវី អាយុ ៥ឆ្នាំ រស់នៅភូមិ កើតហេតុ ទៅបោកខោអាវ នៅទីតាំង ស្រះទឹកខាងក្រោយ សាលាឃុំជើង គោ ។ មន្ដ្រីនគរបាលមូលដ្ឋាន បានបន្ដថា នៅពេលដែល កំពុងបោកខោអាវនោះ ស្រាប់តែ ក្មេងប្រុសរងគ្រោះ ដែលត្រូវជាក្មួយ បានជ្រុះ ស្បែកជើង ខាងឆ្វេង ចូលទៅក្នុងទឹកស្រះ ហើយយកដៃឈោង ក៏ធ្លាក់ចូល ។

ពេលនោះស្ដ្រីជា ម្ដាយមីងឃើញ ដូច្នេះក៏ហក់ចូល ទៅក្នុងទឹកស្រះ ជួយក្មួយប្រុស ប៉ុន្ដែអនិច្ចា មិនចេះហែលទឹក ក៏លង់ស្លាប់ទាំងពីរនាក់ តែ ម្ដងទៅ ។ ក្រោយកើតហេតុ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ចុះទៅ មើល និងជួយស្រង់ ពួកគេទាំងពីរនាក់ ហើយ ប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។

ដកស្រង់ពី៖ ដើមអម្ពិល