Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រើល្បិចជា​ក្រុម​ដាក់​មន្ត្រីចូលនិវត្តន៍​ម្នាក់ យកមាសអស់​​៥ជី​

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ បុរសវ័យ៦៣ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញក្នុងសភាពវង្វេងស្មារតី និងមានទឹកមុខស្លេកស្លាំង លុះពេលសមត្ថកិច្ចសាកសួរ ទើបដឹងថា បុរសរងគ្រោះត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ៣គ្រឿងធ្វើសកម្មភាពដាក់ថ្នាំសណ្តំ រួចដោះយកចិញ្ចៀនត្រាមួយវង់ទម្ងន់៥ជីមាស ហើយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៨ ឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងមុខសណ្ឋាគារទន្លេវ់ៃគោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ជនរងគ្រោះឈ្មោះស្រី សុខុម ភេទប្រុស អាយុ៦៣ឆ្នាំ ជាមន្ត្រីចូលនិវត្តន៍ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យម្នាក់មកសួរជនរងគ្រោះរកផ្ទះគ្រូខ្មែរដែលចេះមើលជម្ងឺបាក់ឆ្អឹង គ្រេច ថ្លោះ ពេលនោះជនរងគ្រោះប្រាប់ថា មិនស្គាល់ទេ បន្ទាប់មកមានជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងមកដល់ទៀត ដោយបានបបួលជនរងគ្រោះលេងល្បែងភ្នាល់ដាក់លុយ តែជនរងគ្រោះគ្មានលុយ ហើយជនសង្ស័យក៏បានទាញដៃជនរងគ្រោះរួចចាប់ជាប់ ក្រោយមកជនរងគ្រោះហាក់ដូចជាបាត់បង់ស្មារតីមួយភាំង ស្រាប់តែជនសង្ស័យបានដោះចិញ្ចៀនរបស់ជនរងគ្រោះ រួចនាំគ្នាគេចខ្លួនបាត់ភ្លាមៗតែម្ដង។

តាមប្រភពដដែលបានបន្តថា ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍មិនស្រួល ក៏នាំគ្នាមកសួរនាំជនរងគ្រោះហាក់បីដូចមានអាការៈវង្វេងស្មារតីនិយាយលែងដឹងខុសត្រូវ តែក្រោយមកទើបដឹងថា មានក្រុមចោរដាក់ថ្នាំរួចដោះយកចិញ្ចៀនមាសទម្ងន់៥ជី គេចខ្លួនបាត់ដោយសុវត្ថិភាព។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការអង្កេតស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំង៤នាក់ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសត្តិភាព