Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​សុទ្ធតែ​ជាអ្នក​ក្លាហាន ​ដេញចម្ប​ាំង​ស៊ី​សាច់​​​ហុតឈាម​​គ្នា​​កណ្តាលអធ្រាត្រ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ ក្រុមក្មេងពាលចំនួន០៤នាក់ក្នុងចំណោម០៨នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពេលកំពុងកាប់ចាក់គ្នាទាំងកណ្ដាលអធ្រាត្រត្រូវបានមន្រ្តីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី១៨ ឧសភា នេះ ក្រោយពីបបញ្ចប់ការសួរនាំ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ ខេត្ត ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកឈឿង គឹមសុង បានប្រាប់ថា ជនដៃដល់ទាំង៤នាក់ ១-ឈ្មោះលៀប ភៀន អាយុ២៣ឆ្នាំ ២-ឈ្មោះលឿន សាវីន អាយុ១៩ឆ្នាំ ៣-ឈ្មោះវ័ន វណ្ណៈ អាយុ ១៦ឆ្នាំ និង៤-ឈ្មោះរួម វុធ ហៅរឹម អាយុ១៦ឆ្នាំ ពួកគេរស់នៅ ឃុំពាមឯក ស្រុកឯកភ្នំ ។ ដោយឡែក បក្សពួកចំនួន០៤នាក់ទៀត បានរត់គេចខ្លួន ។

លោកនាយការិយាល័យបានឲ្យដឹងទៀតថា ជនទំនើងមួយក្រុមនេះ បានប្រើប្រាស់កាំបិតតាមកាប់ប្រហារទៅលើជនមួយក្រុមទៀត បណ្ដាលឲ្យរងរបួសម្នាក់ ឈ្មោះឃុន ប៉ូឡា អាយុ៣៣ឆ្នាំ ក្រៅពីនេះរត់រួចខ្លួន ។

បើតាមរបាយការណ៍បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង២ក្រុមនេះ បានបើកឆាលប្រយុទ្ធគ្នាដោយកាំបិត កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ឧសភា នៅចំណុចសួនច្បារសម្ដេចក្រឡាហោម ស ខេង ដែលស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

របាយការណ៍បានបញ្ជាក់ថា ក្រុមដៃដល់ដែលគ្នា០៨នាក់ បានប្រើប្រាសកាំបិត ដេញកាប់ទៅលើភាគីម្ខាងទៀត ដែលពួកគេអះអាងថា ជាការសងសឹកគំនុំចាស់ ។ ប៉ុន្តែភាគីម្ខាងច្បាំងចាញ់បណ្ដាលឱ្យរបួសម្នាក់ ខណៈភាគីដែលឈ្នះត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗចំនួន០៤នាក់ រីឯ៤នាក់ទៀតគេចខ្លួនបាត់ ។

ពាក់ព័ន្ធនឹងអំពើហឹង្សារវាងពួកក្មេងអន្ធពាលទាំង២ក្រុមខាងលើនេះ បើតាមចម្លើយសារភាពពីជនសង្ស័យទាំង៤នាក់ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនបានព្យាយាមតាមកាប់ភាពរងគ្រោះនោះ ដោយសារតែភាគីរងគ្រោះធ្លាប់វាយមកលើពួកខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះ។ ក្រុមនេះ បានបញ្ជាក់ថា តាំងពីពេលនោះមក ពួកខ្លួនមិនធ្លាប់ជួបគ្នាទេ លុះនៅយប់កើតហេតុហេតុ ពេលពួកខ្លួនជិះម៉ូតូជួបគ្នានៅម្ដុំសួនច្បារខាងលើ ពួកខ្លួនក៏ដកកាំបិតដេញកាប់តែម្ដង ។

លោកឈឿង គឹមសុង បាននិយាយថា ជនទំនើងទាំង២ក្រុមនេះ បានកាប់ចាក់គ្នា ព្រោះតែចង់សងសឹកគំនុំចាស់ ដែលធ្លាប់ប៉ះប្រយុទ្ធគ្នាកន្លងមក។ ប៉ុន្តែពេលនេះយើងឃាត់ខ្លួនបានចំនួន០៤នាក់ ហើយលោកស្នងការខេត្ត បានបញ្ជាឲ្យមន្រ្តីជំនាញ បានសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនពួកគេទៅតុលាការ ចាត់ការតាមនីតិវិធីហើយ៕

ដកស្រង់ពី៖កោះសន្តិភាព