Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ ម្ចាស់ដំឡូងមី ស្រក់ទឹកភ្នែក ដោយសារ សាលក្រមតុលាការ ខេត្តកំពង់ឆ្នាំង អន់ជាងអំណាច ឧកញ៉ា លី គង់

  • បោះពុម្ព

កំពង់ឆ្នាំង៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ឆ្នាំង និងស្ថាប័នតុលាការ ផងដែរ មិនអាចរក យុត្តិធម៌ ជូនប្រជាពលរដ្ឋរងគ្រោះ ជាម្ចាសដំឡូងមី បានឡើយ ព្រោះថា លោក នៅ សារី មានអ្នកមានអំណាច នៅពីក្រោយខ្នង ចាំអន្តរាគមន៍ ជួយគ្រប់ពេលវេលា ខណ:ព័ត៌មានចុងក្រោយ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ ថាលោកឧកញ៉ា លី គង់ ជាប់ពាក់ពន្ធ នៅពីក្រោយ ខ្នងឈ្មួញឆរបោក ឈ្មោះ នៅ សារី ។

ជនសង្ស័យឈ្មោះ នៅ សារី ភេទប្រុស អាយុ ៤៣ឆ្នាំ ស្នាក់នៅ ភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ ឆ្នាំង ដែលបច្ចុប្បន្ន ជាប់នៅ ក្នុងពន្ធនាគារ ខេត្តកំពង់ឆ្នាំង ជាបណ្ដោះអាសន្ត ការចាប់ខ្លួន ជនសង្ស័យខាងលើនេះ គឺអនុវត្តតាមដីកា ឱ្យនាំខ្លួន របស់សាលាដំបូង ខេត្តកំពង់ឆ្នាំង ពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធ ករណីឆបោក រឿងទិញ ដំឡូង ក្រៀមមិនឲ្យប្រាក់ និងមូលប្បទានប័ត្រក្លែងក្លាយ (សែកអត់លុយ) ។

ឈ្មួញរកស៊ីទិញ ដំឡូងមី ឈ្មោះ នៅ សារី និងប្រពន្ធ ឈ្មោះស្លេស អាស៊ីម៉ាស រួមនិងប្អូនបង្កើត ឈ្មោះនៅ ខេ វិន ដែលរយ:កាល កន្លងទៅ បានរក ស៊ីបោកប្រាស់ ទិញដំឡូង ពីប្រជាពលរដ្ឋ មិនឲ្យលុយ ហើយយកឈ្មោះ ថ្នាក់ដឹកនាំ ទៅកាង និងអួតអាង ដើម្បីជំនួញ បោកប្រាស់ផ្ទាល់ខ្លួន ។

សូមរំលឹកថា ឈ្មោះ នៅ សារី ត្រូវបានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការរុករកឃើញ ហើយធ្វើការ ចាប់ខ្លួនភ្លាមៗ បន្ទាប់ពីដឹងថា ជនឆបោក ខាងលើនេះ បានគេចខ្លួន ពីការតាមចាប់ របស់សមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ទៅលាក់ខ្លួនក្នុង ខេត្តព្រះសីហនុ មិនបានប៉ុន្មាន ម៉ោងផងនោះ ។

ហេតុការណ៍ចាប់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង ១៥និង១៨នាទី រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនៅ ក្នុងភោជនីយ ដ្ឋានឆ្នេរថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈដែលជនសង្ស័យកំពុង ស្រស់ស្រូប អាហារថ្ងៃត្រង់។

ជនសង្ស័យពីបទ ឆបោកខាងលើនេះ ត្រូវបានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការប្រគល់ខ្លួន ទៅឱ្យ សមត្ថ កិច្ច នគរបាលខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីនាំត្រឡប់ទៅ ខេត្តកំពង់ឆ្នាំង វិញ ។ បើទោះបី ជនសង្ស័យជាប់ នៅក្នុងពន្ធនាគារ ប៉ុន្តែអាចមានអំណាច រារាំងការអនុវត្តន៍ លើសាលក្រមរបស់ តុលាការខេត្តកំពង់ឆ្នាង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ តាមរយ: ឧកញ៉ា លី គង់ ។

ពាក្យបណ្តឺង ប្រជាពលរដ្ឋ ចំនួន៤នាក់ ដែលបាន សុំការអន្តរាគមន៍ ពីសម្តេច ហ៊ុន សែន ក្នុងការជួយជំរុញ និងតាមដាន ការសំរេច ការអនុវត្តន៍ សាលក្រមដែល បានរារាំងដោយមាន ឧកញ៉ា លី គង់ បាន អះអាងថា ជាដំឡួងមីរបស់គាត់ ឃ្លាំងរបស់ គាត់ លោកនៅ សារី ជាកូនចៅរបស់គាត់ ដូច្នេះហើយបានជា តុលាការ ខេត្តកំពង់ឆ្នាំង បរាជ័យ ក្នុងការអនុវត្តន៍សាលក្រម ជាច្រើនលើក ។

សូមរំលឹកថា ប្រជាពលរដ្ឋជាច្រើននាក់ នៅតាមបណ្តាខេត្តនានា ដូចជាខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តកំពង់ចាម ជាដើមបាន ចាញ់ បោកឈ្មួញម្នាក់ឈ្មោះ នៅ សារី និង ប្រពន្ធឈ្មោះស្លេស អាស៊ីម៉ាស រួមនិងប្អូនឈ្មោះនៅខេ វិន រស់នៅភូមិ ថ្នលថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលចុះទៅប្រមូលទិញ មើមដំឡូងមីពីពួកគាត់ ហើយមិនឲ្យ លុយដោយ មេឈ្មួញម្នាក់នោះ ជួលទីតាំងទ័ព អាកាសព្រលាន យន្តហោះ ក្នុងខេត្តកំពង់ឆ្នាំង ធ្វើជាទីតាំងក្រុម ហ៊ុន សម្រាប់ហាល និងស្តុកមើមដំឡូង ទុកលក់បន្ត និងបានយកឈ្មោះលោកកែវ វណ្ណដេត ដែលជា មេបញ្ជាការ ទ័ពអាកាស មកកាងមុខរបរ នេះផងដែរ ។

ប្រជាពលរដ្ឋ បានអោយដឹងថា លុយដែលឈ្មោះ នៅ សារី ជំពាក់ពួកគាត់ ក្នុងម្នាក់ៗ មានចំនួនរាប់ពាន់ រាប់ ម៉ឺនដុល្លារ ហើយមាន រយៈពេលរាប់ខែ និងខ្លះទៀត រាប់ឆ្នាំមកហើយ ទោះបីពួកគាត់មកទារ ជាច្រើនលើក ក៏ឈ្មោះ នៅ សារី និងប្រពន្ធរួម ជាមួយប្អូនប្រុសនៅ ខេវិន មិនដែលសងឡើយ ហើយមានប្រជាពលរដ្ឋ នៅក្នុងភូមិស្រុករបស់គាត់ ជាច្រើន នាក់ទៀត ក៏ត្រូវឈ្មោះ នៅ សារី បោកប្រាស់ទិញមើម ដំឡូងមី មិនអោយ លុយ ដូចពួកគាត់ដែរ ហើយពួកគេ បានឡើង មកជាបន្តបន្ទាប់ ដើម្បីដាក់ពាក្យប្តឹង នៅតុលាការ ខេត្តកំពង់ឆ្នាំង ហើយមកដល់សព្វថ្ងៃនេះ មានចំនួនកាន់តែច្រើនឡើងៗ។

ប្រភពដោយឡែកមួយទៀត បានអោយដឹងថា ឈ្មោះ នៅ សារី រកស៊ីមុខរបរនេះ បានយកឈ្មោះ កែវ វណ្ណដេត ដែលជាមេបញ្ជាការទ័ពអាកាស កាងនៅពីក្រោយខ្នង និងបានជួលអគារ និងទីតាំងព្រលានយន្តហោះ នៅក្នុង ខេត្តកំពង់ឆ្នាំង សម្រាប់ហាល សម្ងួតមើមដំឡូង និងស្តុកមើមដំឡូងមី ដែលគេប្រមូលទិញបាន ពីតាមបណ្តា ខេត្ត នានានិងដឹកយកមកដោយផ្ទាលផងដែរ ។

ទីតាំងនេះត្រូវឈ្មោះនៅ សារី ជួលក្នុងតម្លៃ២ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ហើយក្នុងកិច្ចសន្យា មានរយៈពេល ៣ ឆ្នាំ ។ ក្នុងពេលដែលប្រជាពលរដ្ឋ បានដឹកដំឡូងមី យកទៅលក់ នៅក្នុង ទីតាំងឃ្លាំងដំឡូងមីព្រលានយន្តហោះ ម្តងបើទោះអោយតម្លៃថោក ឬមិនបានទូទាត់ សាច់ប្រាក់ភ្លាមៗ ប្រជាពលរដ្ឋ មិនអាចដឹក ដំឡូងមីត្រឡប់មកវិញ បានទេព្រោះថា កម្លាំងយោធាទព័ ធ្វើជាឆ្មាំការពារលោក នៅ សារី បានធ្វើការបិទបារ៉ាស់ មិនអោយ ពួកគាត់ ចេញរថយន្តឡើយ ។

ប្រជាពលរស់ នៅក្នុងខេត្តកំពង់ឆ្នាំង ដែលតាមដានរឿងនេះ បានសំដែងការខកចិត្ត ជាខ្លាំងហើយនាំគ្នា គួកទ្រូង និយាយរិះគន់ថា ឧកញ៉ា លី គង់ មានអំណាចធំជាង សាលក្រម របស់សាលាដំបូង ខេត្តកំពង់ឆ្នាំង អំណាច តុលាការគឺជាស្ថាប័ណ្ណអំណាច អែករាជដែលមនុស្សទូទៅមិនថា អ្នកក្រ អ្នកមាន អ្នកធំ ត្រូវគោរព និង អនុវវត្ត ។

ប្រជាពលរដ្ឋបន្តថានៅ សារី ធ្លាប់បានអួតអាងថា ឧកញ៉ា លី គង់ គឺជាម្ចាស់ក្រុមហ៊ុនធំ ក្នុងការនាំដំឡូងមី ស្ងួតលក់ចេញទៅ ប្រទេសម៉ាឡេស៊ី រឿងធំដ៏ចំឡែក នៅ សារី ជាអ្នករកស៊ីបោកប្រាស់ ប្រពលរដ្ឋ ប្រាក់ថ្លៃទិញ ដំឡូងមី ជំនួស ឲ្យឧកញ៉ា លី គង់ ចុងក្រោយបែជា នៅ សារី ជាអ្នកទទួលទោសម្នាក់ អែងជំនួសទៅវិញ ព្រាប បានពួកគេនិយាយថា អ្នកទទួលផលចោរកម្ម ចោរមានទោស ស្មើលោកចោរដូចគ្នា នេះបែជារួចខ្លួន ទៅវិញ ។

ពាក់ពន្ធការចោទប្រកានខាងលើ ដើមអម្ពិល មិនទាន់អាចទំនាក់ទំនង សុំការពន្យល់ណាមួយ បាននៅឡើយទេ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤នេះ ដើមអម្ពិលរងចាំស្វាគមន៍ ទទួលការបកស្រាយពីលោកឧកញ៉ាលី គង់ នៅពេលក្រោយ ។ ក្រុមអ្នកតាមដាននិយាយថា ករណីនេះអាជ្ញាធរខេត្ត និងស្ថាប័នតុលាការ មិនអាចរកយុត្តិធម៌ ជូនប្រជាពលរដ្ឋបានឡើយ ព្រោះថា លោក នៅ សារី មានអ្នកមានអំណាច នៅពីក្រោយខ្នងចាំអន្តរាគមន៍ ជួយ គ្រប់ពេលវេលា ដោយសារតែលោកនៅ សារី នេះឆបោកប្រជាពលរដ្ឋ រកប្រាក់ បានច្រើនចែកភាគហ៊ុន ដល់ អ្នកមានអំណាចគឺលោកឧកញ៉ា លី គង់ នេះអែង ទើបប្រជាពលរដ្ឋ លឺហើយក៏អស់សង្ឃឹម យ៉ាងខ្លាំង ។ សំណុំរឿងនេះ ប្រជាពលរដ្ឋសុំអំពាវនាវសុំអោយ សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ រកយុត្តិធម៌ឲ្យពួកគាត់ផង ៕

ដកស្រង់ពី៖ ដើមអម្ពិល