Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃុំខ្លួនជនជាតិអូស្ត្រាលីម្នាក់ ពីបទរួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ

  • បោះពុម្ព

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ កញ្ញា បានសម្រេចឃុំខ្លួន ជនជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពីបទរួមភេទ ជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ និងអំពើអាស ដែលប្រព្រឹត្ត នៅរាជធានីភ្នំពេញ ក្នុងអំឡុង ឆ្នាំ២០១៣-២០១៤ កន្លងទៅ ។

ជនជាប់សង្ស័យ ឈ្មោះ GEORGE MOUSSALIE ហៅ ចច ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិអូស្ត្រាលី ស្នាក់នៅ ផ្ទះជួល លេខ ៣៣E2 ផ្លូវលេខ ១៧៨ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មុខរបរ ជាគ្រូបង្រៀន ភាសាអង់គ្លេស សាលា អាមេរិកាំងប៉ាស៊ីហ្វិក ។ ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច នគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី៣ កញ្ញា ដែលជាការ ឃាត់ខ្លួន ទៅតាមការ ស៊ើបអង្កេត និងស្រាវជ្រាវ របស់ដើមបណ្តឹង ជនរងគ្រោះ ត្រូវបុគ្គល គ្រូបង្រៀន ជនជាតិ អូស្ត្រាលី បានប្រព្រឹត្តកន្លងមក ។

ទាក់ទិនទៅ នឹងបទល្មើស ខាងលើត្រូវបាន សមត្ថកិច្ច ឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០១៣ និង២០១៤ គ្រូបង្រៀន អង់គ្លេសរូបនេះ បាន បបួងលួងលោម កុមារអនាថា តាមមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ យកទៅប្រព្រឹត្ត អំពើអនាចារ នៅផ្ទះជួល ឬផ្ទះសំណាក់ ដោយគ្រាន់តែ បានចំណាយប្រាក់ ពី១ពាន់ទៅ ២ពាន់រៀល និងឲ្យនំចំណី ក្មេងរងគ្រោះ ហូបចុក ។

ជនសង្ស័យ បានប្រព្រឹត្ត ឬឲ្យក្មេងប្រុស ប្រព្រឹត្តមកលើខ្លួនវិញ តាមចំណង់ចំណូលចិត្ត និងតណ្ហាដែលគេស្រេកឃ្លាន ។ ក្រោយមក អំពើនោះត្រូវបាន អាណាព្យាបាល ជនរងគ្រោះ ប្តឹងទៅអង្គការ សង្គមស៊ីវិល ដោយមាន ការសហការ ជាមួយសមត្ថកិច្ច និងស្ថាប័នអយ្យការអម សាលាដំបូង ទើបត្រូវបានចាត់ការលើ លើបណ្តឹងនេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព