Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានវិបត្តិផ្លូវចិត្ត និងវិបត្តិដីធ្លី រើសបានកាំភ្លើងវែង បាញ់ផ្អើលផ្សារត្រពាំងប្រាសាទ

  • បោះពុម្ព

ឧត្តរមានជ័យ៖ បុរសម្នាក់ មានវិបត្តិផ្លូវចិត្ត គួបផ្សំ និងវិបត្តិដីធ្លីផងនោះ បានប្រើប្រាស់ កាំភ្លើងវែងមួយដើម ប្រភេទ AK ហើយ ចូលទៅក្នុងផ្សារ ត្រពាំងប្រាសាទ ធ្វើការបាញ់ប្រហារ ឡើងទៅលើជាច្រើន គ្រាប់ ប៉ុន្តែ មិនមានការប៉ះពាល់ ដល់អាយុជីវិត អ្នកណាម្នាក់ទេ គ្រាន់តែធ្វើ អោយភ្ញាក់ផ្អើល ដល់ក្រុមអាជីវករ ក្នុងផ្សារបានរត់ចេញពី កន្លែងលក់ដូរ។

កម្លាំង សមត្ថកិច្ចចម្រុះ មាននគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមន្ត្រីតុលាការ ផងនោះ បានចុះមកដល់ គោលដៅទីតាំង កន្លែងកើតហេតុ ហើយធ្វើការ ឡោមព័ទ្ធ ចាប់តាំងពីព្រឹក រហូតដល់ វេលាម៉ោង១១ និង៣០នាទី ទើបកម្លាំង សមត្ថកិច្ច ធ្វើការឆ្មក់ចូល និងឃាត់ខ្លួនជន ដៃដល់រូបនោះ ហើយអាចគ្រប់គ្រង ស្ថានការណ៍បាន។

ជនសង្ស័យមាន ឈ្មោះភាង ផាន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ តេជោអភិវឌ្ឍន៍ ឃុំ-ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ ពីជនរូបនោះ ធ្វើការបាញ់ប្រហារ ជាច្រើនគ្រាប់ នៅក្នុងផ្សារ ត្រពាំងប្រាសាទតែម្តង។ សមត្ថកិច្ច អោយដឹងថា បន្ទាប់ពីកម្លាំងចម្រុះ ឃាត់ខ្លួនជនសង្ស័យរូបនោះ បានហើយ និងធ្វើការត្រួតពិនិត្យ ដកហូតបានអាវុធប្រភេទ AK ស្វាយ បត់ មានចំពុះទង់ សំបកការទុស្ស ៤គ្រាប់ គ្រាប់ក្នុងបង់ចំនួន២១ និងបាញ់អស់ ៨គ្រាប់។

សមត្ថកិច្ច អោយដឹងបន្តថា ជនបង្កមាន សតិមិនគ្រប់ ហើយទំនង ជាខឹងចិត្ត ខ្លួនឯងរកស៊ី មិនមានបាន និងត្រូវបាត់បង់ ដីធ្លីផងនោះ ទើបមានវិបត្តិ ផ្លូវចិត្តបង្កការ បាញ់បោះបែបនេះ៕

 

ដកស្រង់ពី៖ កម្ពុជាថ្មី