បណ្តាញសង្គម

មនុស្ស២នាក់ បានរងរបួសធ្ងន់ ដោយរថយន្តទូរីស បុករថយន្តយីឌុប ធ្លាក់ចូលប្រឡាយ

កំពង់ឆ្នាំង៖ មនុស្ស២នាក បានរងរបួសធ្ងន់ធ្ងរ នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង នៅវេលាម៉ោង ៦និង៥០នាទី ព្រឹកថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០១៤ នៅលើផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣ និង ៨៤ ស្ថិតក្នុង ភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ នៅពេលដែល រថយន្តទូរីស បុកជាមួយ រថយន្តយីឌុប ពេញទំហឹង។

លោក សឿង រ៉ុន មន្ត្រីនគរបាល ចរាចរណ៍ ស្រុករលាប្អៀរ បានអោយដឹងថា ៖ ក្នុងករណី គ្រោះថ្នាក់ ចរាចរណ៍នេះ បង្កឡើងដោយ រថយន្ត ទូរីសគេចពីម៉ូតូ ទៅបុកនឹង រថយន្តយីឌុប។ មុនពេល កើតហេតុរថយន្ត ទូរីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A.1114 បើកបរដោយ ឈ្មោះ គា ធ្វើដំណើរ ពីត្បូងមកជើង គឺពីភ្នំពេញមក កំពង់ឆ្នាំង លុះមកដល់ចំណុច កើតហេតុ បានគេច នឹងម៉ូតូមួយគ្រឿង មកឆ្វេងដៃ ហើយបានជ្រុល ទៅបុកចំធុងសាំង រថយន្ត យីឌុប ដឹកចំណីសត្វពាក់ ស្លាកលេខ ភ្នំពេញ 3A.2181 ពេញទំហឹង ដែលបើកបរ ដោយឈ្មោះ គ្រុយ សំណាង អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ ស្របពេលដែល អ្នកបើករថយន្ត យីឌុប គេចពីរថយន្ត ទូរីសផងដែរនោះ បណ្តាលអោយរថយន្ត យីឌុប ធ្លាក់ចូល ប្រឡាយមានទឹក តែម្តងជាប់ផុង។

ក្រោយពេល កើតហេតុ អ្នកជិៈក្នុងរថយន្ត ទូរីស មានអ្នកបើក ឈ្មោះ គា និងម្នាក់ទៀត ឈ្មោះ វ៉ា នៅស្រុក បរិបូណ៌ បានរងរបួស ជាទម្ងន់ ហើយត្រូវបានដឹកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង និងដោយសារ ធ្ងន់ធ្ងរ គ្រូពេត្យ បានបន្តដឹក ទៅសង្គ្រោះនៅមន្ទីរ ក្រុងភ្នំពេញជា បន្តទៀត ។

ចំណែកអ្នកបើក បររថយន្ត យីឌុប បានរងរបួសស្រាល។ ដោយឡែករថយន្ត ទូរីស បានរងការខូតខាត ខ្ទេចមុខ ទាំងស្រុង ចំណែក រថយន្តយីឌុប បានដាច់ធុងសាំង និងខូចខាតគួរសម។ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ស្ទូចយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាងសំណុំ រឿងដោះស្រាយតាម និវិធីច្បាប់៕