បណ្តាញសង្គម

អប់រំ​ស្ត្រី​អាជីវករ​ម្នាក់ កាត់ត​រូបភាព​ប៉ូលិស​ចរាចរណ៍​ដូច​រឿង​ហូ​លី​វូ​ដ

រាជធានីភ្នំពេញ ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីជំនាញ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ បានហៅឈ្មោះ ស៊ឹម មួយគ្រី ភេទស្រី អាយុ៣០ឆ្នាំ មានមុខរបរ លក់សំបកកង់ឡាន និងជាម្ចាស់ផេកហ្វេសប៊ុក HILO TYRE ដែលបានកាត់ត ច្នៃប្រឌិតរូបភាព និងអត្ថបទ បង្ហោះលើហ្វេសប៊ុកកាលពីវេលាម៉ោង០៧និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដែលធ្វីឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក្នុងកំឡុងពេលអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ។

ក្រោយហៅមកសាកសួរ ស្ត្រីឈ្មោះ ស៊ឹម មួយគ្រី ក៏បានដឹងនិងទទួលកំហុសដែលខ្លួនបានធ្វើខុស ក៏ដូចជាបានធ្វើកិច្ចសន្យា ជាពិសេសបានថតវីដេអូសុំទោសជាសាធារណ: នូវកំហុសដែលខ្លួនបានធ្វើដោយខ្វះការត្រិះរិះពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាសាធារណ:មតិ មានការយល់ច្រឡំ មកលើសមត្ថកិច្ច ស្របពេលដែលសមត្ថកិច្ចគ្រប់រាជធានី-ខេត្ត បាននឹងកំពុងខិតខំអនុវត្តច្បាប់ចរាចរណ៍ទាំងយប់ថ្ងៃ ក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិ របស់អ្នក និងអ្នកដ៏ទៃ ៕

ដកស្រង់ពី៖កោះសន្តិភាព