Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ២នាក់ ផ្តួលម៉ូតូចោល រត់ធ្លាក់បឹង ខណ:កម្លាំងល្បាតនគរបាល ដេញតាម

  • បោះពុម្ព

ភ្នំពេញ៖ ម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ច រឹបអូស ពីក្រុមជនសង្ស័យ ដែលរត់ចោល បន្ទាប់ពីពួកគេ ជួបកម្លាំងប៉ុស្តិ៍ នគរបាល រដ្ឋបាល ចាក់អង្រែក្រោម ដែលកំពុងល្បាត ក្នុងមូលដ្ឋាន ហើយពួកគេ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួន ចូលបឹងទំពុនបាត់ ស្រមោល ។

ហេតុការណ៍នេះ បានកើតឡើងកាល ពីម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៤ នៅតាមផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ក្រោយពីប្រទះឃើញនោះ សមត្ថកិច្ច មានការសង្ស័យ ទៅពិនិត្យម៉ូតូទាំងពីរ គ្រឿងនោះ ឃើញសុទ្ធ តែដែកអក្សទេ សម្រាប់ធ្វើសកម្មភាព កាច់.ក ម៉ូតូ ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា ម៉ូតូទាំងពីរគ្រឿង ដែលជនសង្ស័យ ផ្តួល់ចោលនោះទី១.ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R.1925 និងទី២.ម៉ាកស៊ុយ ស៊ូគីស្មាស់ រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA.5263 ។ ក្រោយពេល ប្រទះឃើញ និងមានការសង្ស័យថា មានក្រុមចោរលួច ពីណាមកនោះ លោក ឡោ លីនណូ បាន ទាក់ទងតាម វិទ្យុទាក់ទងថា ទើបដឹងថា មានចោរគាស់ ផ្ទះជួល របស់ប្រជាពលរដ្ឋ នៅ ភូមិត្នោតជ្រុំ៤ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ លួចយកម៉ូតូ អស់ពីរគ្រឿង ដែលមានភិនភាគ ដូចម៉ូតូដែលសមត្ថកិច្ច ប្រទះឃើញខាងលើ ហើយបានយកម៉ូតូទាំង២គ្រឿង ទៅកាន់ប៉ុស្តិ៍បឹងទំពុន ដើម្បីទំនាក់ទំនងរក ម្ចាស់ផងដែរ ។

សមត្ថកិច្ចប្រាប់ថា មានឈ្មោះទី១-ឈ្មោះ ចេង វិត អាយុ២១ឆ្នាំ ជាជាងកាត់ដេរ ជាម្ចាស់ម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1R.1925 និងទី២-ឈ្មោះ ក្តឹប សុខសាន្ត អាយុ៣២ឆ្នាំ ជាជាងសំណង់។ ម្ចាស់ម៉ូតូទាំងពីរនាក់នេះ ស្នាក់នៅផ្ទះជួលលេខ ៧១០ ភូមិ ត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ជាមួយគ្នានេះ សមត្ថកិច្ចក៏បានប្រគល់ ម៉ូតូទាំងពីរគ្រឿង ទៅឱ្យម្ចាស់វិញ៕

ដកស្រង់ពី៖ ដើមអម្ពិល