Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តដាច់ហ្វ្រាំងធ្លាក់ចូលជម្រាលភ្នំ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យមនុស្សរងរបួសជិត១០នាក់

  • បោះពុម្ព

(ឧត្តរមានជ័យ)៖ មនុស្សប្រុសស្រីជាច្រើននាក់ បានរងរបួសធ្ងន់ស្រាល និងរថយន្ត ២គ្រឿងទៀតរងការខូចខាតធ្ងន់ធ្ងរ ក្នុងករណីជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចូលជម្រាលភ្នំ។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ០៦៖១០នាទីព្រលប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ មន្ត្រីនគរបាលចរាចរណ៍ស្រុកអន្លង់វែង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿង ម៉ាកវីហ្គោ បើកបរចុះពីលើភ្នំច្រកអន្តរជាតិជាំ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តស្ទូចមួយគ្រឿង ដែលបើកពីក្រោយដាច់ហ្វ្រាំងក៏រុញរថយន្តវីហ្គោដែលបើកខាងមុខនោះ បណ្តាលឲ្យធ្លាក់ជម្រាលភ្នំទាំង២ ធ្វើឲ្យរងរបួសធ្ងន់ស្រាលមនុស្ស ដែលនៅក្នុងរថយន្តជាច្រើននាក់។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តវីហ្គោ ពាក់ស្លាកលេខចង្កូតស្តាំ BB.0557 ពណ៌ខៀវ សេរីឆ្នាំ២០០៥ ខូចខាតទាំងស្រុង មានគ្នា៣នាក់ រួមមាន៖ *ទី១៖ ឈ្មោះ រុន ពូហេង ហៅឆុង ភេទប្រុស អាយុ២០ឆ្នាំ រងរបួសស្រាល *ទី២៖ ឈ្មោះ រុន លីនដា ភេទស្រី អាយុ៣០ឆ្នាំ រងរបួសធ្ងន់បែកប្រអប់ជើងខាងឆ្វេង *ទី៣៖ ឈ្មោះ យ៉េត ជ័យសេដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មិនមានរបួសទេ អ្នកទាំង៣នេះ រស់នៅភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ចំណែករថយន្តស្ទូចម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស សេរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខភ្នំពេញ 3D.7408 ខូចខាតផ្នែកខាងមុខ មានគ្នា៤នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ឆុន ចិន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកបើកបរ រងរបួសស្រាល *ទី២៖ ឈ្មោះ ហ៉ឹម ចន្ធូ ភេទប្រុស អាយុ៣០ឆ្នាំ (មិនមានរបួស) *ទី៣៖ ឈ្មោះ រុន ពូឈុន ភេទប្រុស អាយុ១៦ឆ្នាំ (មិនមានរបួស) *ទី៤៖ ឈ្មោះ ញិប ទូច ភេទប្រុស អាយុ២៨ឆ្នាំ (មិនមានរបួស)។

សូមបញ្ជាក់ថា ទីតាំងកើតហេតុខាងលើនេះ កាលពីប៉ុន្មានឆ្នាំមុន មានរថយន្តក្រុងធ្លាក់ម្តង បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។ យ៉ាងណាករណីគ្រោះថ្នាក់ចរាចរណ៍លើកនេះ មិនបណ្តាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្តែខូចខាតរនាំងដែកសុវត្ថិភាពចំនួន៧ផ្ទាំង ចំពោះរថយន្តទាំង២នេះ ត្រូវបានសមត្ថកិច្ចកំពុងចាត់ចែង ស្ទួចយកទៅរក្សាទុកដើម្បីដោះស្រាយ៕

ដកស្រង់ពី៖កោះសន្តិភាព