Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបតែចេញពីគុក ធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិ ជនបរទេសភ្លាម ប៉ូលិសឃាត់ខ្លួនភ្លែត

  • បោះពុម្ព

ភ្នំពេញ៖ មុខសញ្ញា ចោរឆក់ ដែលទើបចេញពីគុក ប្រហែលជា ញ៉ាមចង់ ទៅដេកគុកទៀតនោះ ក៏ចេញធ្វើ សកម្មភាព ឆក់យកទ្រព្យសម្បត្តិ របស់ជនបរទេសភ្លាម ក៏ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ ដេញចាប់បាន កាលពី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុច មុខផ្ទះលេខ១២៥Eo ផ្លូវលេខ១៥កែង១១០។

មន្ត្រីនគរបាល ព្រហ្មទណ្ឌខណ្ឌ ដូនពេញ បានឲ្យដឹងថា ជនសង្ស័យ ដែលត្រូវបានកម្លាំង សមត្ថកិច្ច ធ្វើការចាប់ខ្លួន មានឈ្មោះ កែវ រដ្ឋា អាយុ១៨ឆ្នាំ ស្នាក់នៅ ម្ដុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយជនសង្ស័យរូបនេះ ត្រូវបានគេដឹងថា ទើបតែចេញ ពីពន្ធនាគារ ពីបទឆក់ ប្រមាណជា២ខែ ប៉ុណ្ណោះ ។

មន្ត្រីនគរបាល បានបន្តថា នៅមុនពេលកើតហេតុ មានជនបរទេស ម្នាក់ជិះម៉ូតូ កង់បី មកដល់មុខផ្សារ រាត្រី ស្រាប់តែ លេចមុខ ជនសង្ស័យ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាព ឆក់ ប៉ុន្តែភ្លាមៗនោះ ត្រូវបានជនរងគ្រោះ ស្រែកធ្វើឲ្យមាន ការផ្អើល ឆោឡោ ទើបកម្លាំង នគរបាលល្បាត នៅក្បែរនោះ ជួយអន្តរាគម ទាន់ពេលវេលា ដោយឃាត់ខ្លួន ជនសង្ស័យរូបនេះតែម្តង ។

ក្រោយ កើតហេតុជនសង្ស័យ រួមនឹងម៉ូតូដែល ជិះធ្វើសកម្មភាព ត្រូវបានសមត្ថកិច្ច បញ្ជូនទៅ ឃុំខ្លួន នៅអធិការដ្ឋាន ខណ្ឌដូនពេញ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅ កាន់តុលាការ ដោះស្រាយតាម នីតិវិធីច្បាប់ ។

សូម បញ្ជាក់ថា ដោយសារតែ មានបទល្មើស ឆក់ លួច ប្លន់ តែងតែកើតមាននោះ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែន ព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាឲ្យ កម្លាំងជំនាញ តាមការិយាល័យ និងកម្លាំងតាម បណ្ដាខណ្ឌដាក់ វេនចុះល្បាយ ជាបន្តបន្ទាប់ ដើម្បីជួយ ទប់ស្កាត់ ទាន់ពេលវេលា ជាក់ស្តែង ដូចជាករណី ខាងលើនេះ ជាដើម៕

ដកស្រង់ពីគេហទំព័រៈកម្ពុជាថ្មី