Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ល្បិចប្រើមនុស្សស្រីធ្វើធ្នាក់ ចុងក្រោយអស់លក្ខណ៍ទាំងក្រុម​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលប៉ុស្តិ៍កាកាបទី១ និងកាកាបទី១២ បានចុះទៅបង្ក្រាបជនសង្ស័យ១ក្រុមដែលជាមុខសញ្ញាឆក់និងប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដោយចាប់ខ្លួនបានជនសង្ស័យចំនួន៧នាក់ និងដកហូតបានម៉ូតូចំនួន៥គ្រឿង រួចនាំយកទៅធ្វើការសួរនាំដើម្បីចាត់ការតាមនិតិវិធីច្បាប់។

ប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុងស្ថិតនៅក្នុងភូមិ ចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពេលដែលក្រុមជនសង្ស័យទាំងនោះធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿងពីយុវជនម្នាក់បានសម្រេច។

ជនសង្ស័យខាងលើរួមមាន ១-ឈ្មោះ ហែម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ២-ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ១៥ឆ្នាំ ៣-ឈ្មោះ មិត្ត សុវណ្ណនុត ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិត ស្នាក់នៅបន្ទប់ជួល ស្នាក់នៅផ្ទះក្បែរគ្នា ៤-ឈ្មោះខេម និស្ស័យ ភេទប្រុសអាយុ១៧ឆ្នាំ សិស្ស មានទីលំនៅភឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ៥-ឈ្មោះបានភក្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងធ្វើស្លាកយីហោ មានទីលំនៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ៦-ឈ្មោះស៊ុន សុខរក្សា ហៅរ័ក្ស ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង៧-ឈ្មោះជា វណ្ណដេត ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

រីឯម៉ូតូទាំង៥គ្រឿងដែលត្រូវនគរបាលដកហូតនោះគឺ ១-ម៉ូតូម៉ាកbeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-3298, ២-ម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704, ៣-ម៉ូតូម៉ាកហុងដាឌ្រី ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656, ៤-ម៉ូតូម៉ាក ហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 (ម៉ូតូទាំង៤គ្រឿងនេះជារបស់ជនសង្ស័យ) និង៥-ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ឡើងតែមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះយ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។នគរបាលបានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនពេលកេីតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយនារី២នាក់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដែលសង្ស័យថានាងទាំង២នាក់នោះគឺជាបក្ខពួក និងជាធ្នាក់របស់ក្រុមជនសង្ស័យ លុះដល់វេលាយប់រំលងអាធ្រាតថ្ងៃកើតហេតុនារីទាំង២នាក់មានបំណងទៅកាន់ផ្ទះជនរងគ្រោះហើយក៏បានឲ្យយុវជនរងគ្រោះជិះម៉ូតូទៅឌុបពួកនាងពីម្ដុំមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

តាមប្រភពដដែលបានបន្តថា លុះពេលឌុបនារីទាំង២នាក់ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២បានបន្តិច ស្រាប់តែមានជនសង្ស័យ១ក្រុមជិះម៉ូតូចំនួន៨គ្រឿង ដេញទៅតាមពីក្រោយរួចស្ទាក់ ព្រមទាំងកៀរនិងធាក់ប្លន់យកម៉ូតូបានសម្រេច។ តាមប្រភពដដែលបានបន្តទៀតថា លុះយកម៉ូតូបានហើយ ជនសង្ស័យបានាំគ្នាជិះរត់គេចខ្លួន ហើយនារី២នាក់នោះក៏បាននាំគ្នាគេចខ្លួនទៅជាមួយក្រុមជនសង្ស័យទាំងនោះដែរ ប៉ុន្តែនៅសល់បក្ខពួកម្នាក់ ឈ្មោះ ឡាយ មករា រត់ឡើងម៉ូតូមិនទាន់ ហើយត្រូវជនរងគ្រោះស្រែកថាចោរៗបង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដឹកនាំដោយលោកនាយប៉ុស្តិ៍រដ្ឋបាល ភា ប្រុស ចុះទៅចាប់ខ្លួនបាន នាំទៅសាកសួរ ។

បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ខាងលើបានសហការណ៍ជាមួកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍កាកាបទី១ តាមចាប់ខ្លួនបក្សពួក៧នាក់ទៀតបានបន្តបន្ទាប់និងកំពុងស្រាវជ្រាវរកចាប់ខ្លួនបក្សពួកដែលនៅសេសសល់ជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព