Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបស់តុលាការ ពីបទសមគំនិតសម្លាប់មនុស្ស ក្រោយរត់គេចទៅថៃ ៤ឆ្នាំ

  • បោះពុម្ព

(កណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនតាមដីការបស់តុលាការខេត្តកណ្ដាល ពីបទសមគំនិតឃាតកម្មលើជនរងគ្រោះម្នាក់នៅភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្រោយរត់គេចខ្លួនទៅប្រទេសថៃ រយៈពេល៤ឆ្នាំ។

មន្ត្រីនគរបាលបានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៨ ខែឧសភានេះថា បន្ទាប់ពីទទួលបានដីកាបង្គាប់ឱ្យឃាត់ខ្លួនរួចមក កម្លាំងនគរបាលបានខិតខំតាមដានស្រាវជ្រាវ រកមុខជនសង្ស័យនេះជាយូរឆ្នាំ ព្រោះបុគ្គលនេះបានរត់គេចខ្លួនទៅប្រទេសថៃបាត់ស្រមោល ប៉ុន្តែក្រោយស៊ើបដឹងក្ដៅៗថា ជនសង្ស័យរូបនេះបានត្រលប់មកផ្ទះវិញភ្លាម កម្លាំងនគរបាល ក៏បានទៅឃាត់ខ្លួនភ្លាមៗបាន នាថ្ងៃថ្ងៃទី២៨ ខែឧសភានេះ នៅផ្ទះជនជាប់សង្ស័យនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលរូបនេះ បានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលនេះ គឺធ្វើឡើងយោងតាដីការលេខ ៣១០ ដកបចខ ចុះថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០១៧ ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានរៀបចំបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី់៖FRESH NEWS