Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផឹកទឹក​ត្នោត​ជួរ​សុខ​ៗ​មានគំនិត​វាយ​ប្លន់​អ្នក​រត់​ម៉ូតូឌុប​គេចខ្លួន​ជិត​១​ខែ ទីបំផុត​ជាប់អន្ទាក់​ដែល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូល និងនគរបាលប៉ុស្តិ៍ស្នោរដឹកនាំដោយលោកម៉ម ហោ អធិការរងនគរបាលខណ្ឌកំបូល បានធ្វើការស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពេលដែលជនទាំងនេះអន្ទងហៅបុរសចំណាស់អ្នករត់ម៉ូតូឌុបម្នាក់ជិះនាំយកទៅវាយប្លន់ កាលពីជិត១ខែមុន ។

ប្រតិបត្តិការនេះបានធ្វើឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ជនសង្ស័យខាងលើទី១-ឈ្មោះ ធឹម សិទ្ធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបកម្មកររោងចក្រ ស្នាក់នៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល (មិនមានផ្ទុកគ្មានសារធាតុញៀនទេ) ។

ទី២- ឈ្មោះ ម៉េង សំរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិពង្រ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានផ្ទុកសារធាតុញៀន)។

អ្នកទាំង២នាក់នេះ បានធ្វើសកម្មភាពវាយប្លន់បុរសម្នាក់ឈ្មោះ អ៊ុយ កុយ អាយុ៥៨ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ1HN-1087 ។

នគរបាលបានឲ្យដឹងថា ហេតុការណ៍វាយប្លន់នោះបានកើតឡើងតាំងពីវេលាល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ មកម្ល៉េះនៅចំណុចព្រៃអូរ ស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ។

ដោយនៅមុនពេលកើតហេតុជនសង្ស័យបាននាំគ្នាទៅផឹកទឹកត្នោតជូរនៅម្ដុំភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយជនសង្ស័យឈ្មោះ ធឹម សិទ្ធិ បានបបួលឈ្មោះ ម៉េង សំរិទ្ធ ចេញប្លន់ម៉ូតូ ។ លុះពេលឯកភាពគ្នាហើយ ក៏នាំគ្នាដើរចាកចេញពីកន្លែងផឹកទឹកត្នោតជូរ ទៅដល់ចំណុចភ្លើងស្តុបទួលពង្រក៏បានហៅម៉ូតូកង់បីជិះបន្តទៅកាន់រង្វង់មូលថ្នល់បំបែកចោមចៅ ។

ប្រភពដដែលបានបន្តទៀតថា ពេលទៅដល់បានឃើញជនរងគ្រោះកំពុងអង្គុយចាំម៉ូយក៏បានឲ្យម៉ូតូកង់បីឈប់ រួចហៅឲ្យឌុបបន្តដោយប្រាប់ថា ទៅសាលាកូរ៉េ ហើយបានព្រមព្រៀងគ្នាក្នុងតម្លៃ២ម៉ឺនរៀល លុះពេលទៅដល់ព្រៃអូរ ស្ថិតនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ។

ជនសង្ស័យបានឲ្យជនរងគ្រោះឈប់ និងបានរើសដុំថ្មវាយទៅលើបុរសរងគ្រោះ ប្លន់យកម៉ូតូបានសម្រេច រួចបានជិះគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគេបាលស្នោរ ។

ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍នេះ បានសហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌកំបូលធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានប្រទះឃើញជនសង្ស័យឈ្មោះ ធឹម សិទ្ធិ កំពុងជិះម៉ូតូនៅតាមផ្លូវក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល ក៏ធ្វើការឃាត់ខ្លួននាំទៅសាកសួររួចទើបបន្តទៅឃាត់ខ្លួនមោះ ម៉េង សំរិទ្ធម្នាក់ទៀត ។ បន្ទាប់មកបាននាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង ៕

ដកស្រង់ពី៖កោះសន្តិភាព