Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់​ចំការ​ទុកចិត្ត​ពេក រហូត​ដល់​អ្នកយាម​ចំការ​លេង​១​ក្បាច់​ហួសចិត្ត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បុរសជាអាជីវករចំណាស់ម្នាក់ដោយផ្ទះនៅម្ដុំផ្សារថ្មីចង្អៀតគាត់បានយកស្រាថ្លៃៗមួយចំនួនទៅទុកនៅក្នុងផ្ទះមួយទៀត ដែលស្ថិតនៅក្នុងដីចំការរបស់គាត់មួយកន្លែងទៀត ដោយទុកចិត្តទុកថ្លើមទៅលើបុរសអ្នកយាមដីចំការថាមិនអី។

ប៉ុន្តែទីបំផុតអ្វីដែលនឹកស្មានមិនដល់នោះបុរសអ្នកយាមដីលេង១ក្បាច់ហួសចិត្ត ដោយបានបបួលបក្សពួក២នាក់ផ្សេងទៀតទៅលួចយកអស់១០ដបគិតជាប្រាក់ជិត២ពាន់ដុល្លារ តែជននេះមិនបានយកទៅលក់ ឬក៏ផឹកខ្លួនឯងឡើយ គឺបានយកស្រាទាំងនេះទៅដូរយកគ្រឿងញៀនជក់យ៉ាងរំភើយ។ចំណែកឯបុរសដែលជាអាជីវករលក់ស្រា និងជាម្ចាស់ស្រាខាងលើក្រោយពីដឹងថា បាត់ស្រាគ្មានអ្វីសង្ស័យច្រើនទេគាត់បានសួរនាំទៅបុរសអ្នកចាំដីចំការនោះហើយត្រូវជននេះសារភាពតាមត្រង់ថា ខ្លួនជាអ្នកលួចទើបគាត់ឃាត់ខ្លួនប្រគល់ជូននគរបាលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងផ្ទះដីចំការ ស្ថិតនៅក្នុងភូមិបឹងធំទី១ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។យុវជនសង្ស័យខាងលើមានឈ្មោះ ជឿន ចាន់ធឿន ហៅ ឡឺម អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។

ចំណែកម្ចាស់ស្រាឈ្មោះ ប៉េង គ្រុយ ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ៦៣ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បាត់បង់ស្រា ចំនួន៤ដប និងបាឡង់ទីនចំនួន៦ដប សរុបចំនួន១០ដប ហើយគិតជាទឹកប្រាក់អស់ចំនួន១,៤០០ដុល្លារ។

នគរបាលបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ជឿន ចាន់ធឿន ហៅ ឡឺម នេះ គឺជាអ្នកចាំដីចំការឲ្យបុរសដែលជាអាជីវករខាងលើ ហើយគាត់ក៏បានសាងសង់ផ្ទះក្បឿង១ខ្នង នៅក្នុងដីចំការរបស់គាត់ផងដែរ មិនតែប៉ុណ្ណោះបុរសនោះបានយកស្រាថ្លៃទៅទុកនៅក្នុងទូក្នុងបន្ទប់ក្នុងផ្ទះនោះដោយចាក់សោរត្រឹមត្រូវថែមទៀតផង ។

ម្យ៉ាងពួកគាត់គ្មានការបារម្ភទេ ព្រោះទុកចិត្តទៅលើយុវជនសង្ស័យនៅចាំឲ្យហើយ លុះដល់រហូតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ គាត់ និងប្រពន្ធបានចេញពីផ្ទះនៅផ្សារថ្មីទៅលេងដីចំការរបស់ខ្លួនខាងលើទើបដឹងថា បាត់ស្រាអស់១០ដប។ខណៈនោះគាត់បាន ពិនិត្យមើលឃើញមានស្នាមបើកក្បឿងចូលតាមដំបូលទៅក្នុងផ្ទះ រីឯគន្លឹះទ្វារបន្ទប់ខូចអស់ បន្ទាប់មកគាត់ក៏បានហៅជនសង្ស័យឈ្មោះ ជឿន ចាន់ធឿន ហៅ ឡឺម ដែលជាអ្នកចាំចំការមកសួរនាំ ស្រាប់តែជនសង្ស័យសារភាពថា ខ្លួនជាអ្នកនាំបក្សពួក២នាក់ទៀត ចូលលួចយកស្រាទាំងនោះ ក្រោយពីបានដឹងច្បាស់ហើយ ម្ចាស់ស្រាបានប្ដឹងនគរបាល និងឃាត់ខ្លួនជននេះប្រគល់ជូននគរចាត់ការតាមច្បាប់។

លោកម៉ម ហោ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលបានថ្លែងប្រាប់ថា ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួននិងបក្សពួក២នាក់ទៀតពិតជាបានធ្វើសកម្មភាពលួចយកស្រាទាំង១០ដបនោះមែន ប៉ុន្តែមិនបានផឹកខ្លួនឯងឬយកទៅលក់ឡើយ គឺបានយកទៅឲ្យជនម្នាក់មិនស្គាល់ឈ្មោះ ដើម្បីដូរយកគ្រឿងញៀនមកប្រើប្រាស់។

ពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជននេះទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ហើយក៏កំពុងស្វែងរកចាប់ខ្លួនបក្សពួក២នាក់ទៀតដែលកំពុងគេចខ្លួនផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព