បណ្តាញសង្គម

កូនប្រុសមន្ត្រីអាវុធហត្ថ បើករថយន្តដឹកឈើ បុកក្មេងប្រុស កំពុងរត់លេងមុខផ្ទះ រងរបួសធ្ងន់

រតនគិរី៖ គ្រោះថ្នាក់ ចរាចរមួយ បង្កឡើងដោយ កូនប្រុសលោក ខៃ វិបុល មានតួនាទី ជាមេបញ្ជាការរង អ-ហ មូលដ្ឋានស្រុក អូរជុំ បានបើក រថយន្តម៉ាក តាកូម៉ា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-0684 ដឹកឈើប្រណិត ជាច្រើនដុំ ដើរលក់ តាមសិប្បកម្ម និងម៉ូយ ជាច្រើនទៀត។

ក្នុងក្រុង បានលុង សម្រាប់នាំ ទៅលក់នៅ ប្រទេស វៀតណាម បានបុក ក្មេងប្រុស អាយុ៤ឆ្នាំ ដែលកំពុងរត់ លេងនៅមុខផ្ទះ បណ្តាល ឲ្យរងរបួសធ្ងន់ ហូរឈាម តាមត្រចៀក។ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០១៤ ស្ថិតក្នុងភូមិ ភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ។

ក្រោយកើតហេតុ ឪពុកម្តាយ ក្មេងរងគ្រោះ បានបញ្ជូន ទៅសង្គ្រោះ បន្ទាន់នៅមន្ទីរ ពេទ្យបង្អែក ខេត្តរតនគិរី។ លោក ឆេញ រដ្ឋា អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកក្មេង ប្រុស រងគ្រោះប្រាប់ ឲ្យដឹងថា កូនគាត់មាន ឈ្មោះ រ័ត្ន ឥសាន្ត អាយុ៤ឆ្នាំ កំពុងតែរត់លេង នៅមុខផ្ទះ ជាមួយក្មេងៗ ដទៃទៀត ស្រាប់តែរថយន្ត ដឹកឈើ ខាងលើ បើកមកបុក តែម្តង ។

សមត្ថកិច្ច មូលដ្ឋាន ប្រាប់ឲ្យដឹងថា កូនប្រុស មន្ត្រីអ-ហ រូបនោះមាន ឈ្មោះ បុល ពេជ្រ អាយុ១៦ឆ្នាំ ជាអ្នកបើក រថយន្តដឹក ឈើ និងអ្នករួម ដំណើរម្នាក់ ទៀតឈ្មោះ បុល សី អាយុ១៨ឆ្នាំ អ្នកទាំង ២នាក់ នេះជាសិស្ស មានទីលំនៅ ភូមិថ្មដា សង្កាត់ បឹងកន្សែង ក្រុង បានលុង ។ប្រភពពត៌មាន ជាច្រើនទៀត ប្រាប់ឲ្យដឹងថា កូនមន្រ្តី អាវុធហត្ថ រូបនេះ តែងតែ ដឹកឈើដាក់ តាមសិប្បកម្ម និងម៉ូយផ្សេងៗ ជាច្រើនទៀត សម្រាប់នាំ ទៅលក់ នៅប្រទេសវៀតណាម។

ទន្ទឹមនោះដែរ មជ្ឈដ្ឋាន ប្រជាពលរដ្ឋ រស់នៅក្រុង បានលុង សំណូមពរ ដល់ស្ថាប័ន សមត្ថកិច្ច ផ្តន្ទាទោស ឲ្យធ្ងន់ធ្ងរ ព្រោះថា ក្មេង ប្រុសនេះ មិនទាន់គ្រប់ អាយុ ពោលគឺ គ្មានប័ណ្ណបើកបរ ដឹកឈើ រង្គើក្រុង បានលុង ។ បច្ចុប្បន្ន រថយន្ត បង្កគ្រោះថ្នាក់ ចរាចរខាងលើ ត្រូវបាន សមត្ថកិច្ច មូលដ្ឋាន នាំយកទៅ រក្សាទុក នៅអធិការ ដ្ឋាននគរបាល ក្រុង បានលុង រងចាំការ ដោះស្រាយ តាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល