Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្លើមធំ​ណាស់​លោក​ចោរ ហ៊ាន​លួច​ម៉ូតូ​នគរបាល​ប៉ុស្តិ៍​ផង !

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ពិតជាថ្លើមធំពាសមេឃមែន ដោយបានហ៊ានធ្វើសកម្មភាពលួច យកម៉ូតូធំ១គ្រឿងរបស់មន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌបឹងកេងកងម្នាក់ មានទាំងបិទឡូហ្គោ POLIC និងពាក់ស្លាកលេខនគរបាលផងដែរ។

ខណៈពេលដែលម៉ូតូនេះខូច ហើយមន្ត្រីនគរបាល នោះបាននាំយកទៅឲ្យជាងជួសជុលម៉ូតូមួយកន្លែងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជួយជួសជុលឲ្យ និងផ្ញើទុកនៅទីនោះ។

ប៉ុន្តែសកម្មភាពខាងលើមិនអាចគេចផុតពី ភ្នែកនគរបាលឡើយ ទីផុតក្រោយពេលលួចយកទៅដល់ក្នុងភូមិសាស្ត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ បានជួបកម្លាំងនគរបាលកំពុងល្បាតក៏ចាប់ខ្លួន និងដកហូតយកបានមកវិញ។

ហេតុការណ៍នោះ បានកើតឡើងវេលាម៉ោងប្រហែ១យប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

និងចាប់ខ្លួនជនសង្ស័យ បាននៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃដដែលនោះ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យខាងលើឈ្មោះ ផន ភក្តី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Honda SL ពណ៌ទឹកប្រាក់បិទស្កុតត្រួយចេក១គ្រឿង ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ នគរបាល 1-8801 និងមានបិទឡូហ្គោPOLIC ជាកម្មសិទ្ធិរបស់ឈ្មោះ ឡុច លីណា ភេទប្រុស អាយុ៣២ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន។

នគរបាលប៉ុស្តិ៍ព្រៃសបាននិយាយថា នៅមុនពេលកើតហេតុ ម៉ូតូនោះខូច ហើយមន្ត្រីនគរបាលខាងលើបាននាំយកទៅឲ្យជាងជួសជុល ម៉ូតូមួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជួយជួសជុលឲ្យ និងបានផ្ញើទុកនៅផ្ទះជាងនោះសិន ព្រមទាំងបានយកខ្នោះដៃទៅចាក់កង់មុខជាប់ជាមួយជំពាស់ មុខការពារត្រឹមត្រូវផងដែរ។

លុះយប់ជាងមិនបានយកម៉ូតូនេះទុកក្នុងផ្ទះទេ គឺបានបានទុកនៅមុខផ្ទះ នៅតាមចិញ្ចើមផ្លូវលេខ២៧១ ខណៈនោះក៏ត្រូវបានជនសង្ស័យខាងលើ ធ្វើស្ម្មភាពលួចលើកដាក់រទេះ អេតចាយដឹកយកទៅបាត់ស្រមោល ហើយជាងមិនបានដឹងឡើយ ព្រោះរវល់ដេកលក់។

ម្យ៉ាងទៀតក៏មិននឹកស្មានថាចោរថ្លើមធំពាសមេឃហ៊ានលួចដែរ ព្រោះម៉ូតូនោះជារបស់នគរបាល មានបិទឡូហ្គោPOLIC និងពាក់ស្លាកលេខនគរបាលថែមទៀត។ ចំណែកជនសង្ស័យក្រោយពី លួចបានសម្រេចដឹកទៅដល់ត្រង់តាមផ្លូវបេតុងស្ថិតនៅក្នុងភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ព្រៃសល្បាតប្រទះឃើញចាប់ខ្លួន និងដកហូតយកម៉ូតូ បានមកវិញរួចនាំយកទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព