Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លក់ដូរ​មិន​យក​ប្រាក់​ដុល្លារ​ក្រដាស​1$ 2$ និង​5$ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​អប់រំ

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ចក្រុងសែនមនោរម្យបានចុះអន្តរាគមន៍ភ្លាមៗនាល្ងាចថ្ងៃទី០២ មិថុនា ២០២០ ក្រោយមានការបង្ហោះតាមបណ្តាញសង្គមពីករណីអាជីវករមិនព្រមទទួលក្រដាស់ប្រាក់ដុល្លារប្រភេទ ១ដុល្លារ និង៥ដុល្លារ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កម្លាំងក្រុងសែនមនោរម្យចុះទៅ ទីតាំងលក់ដូររបស់អាជីវករម្នាក់ ដើម្បីអប់រំណែនាំគាត់ឲ្យបានយល់ដឹងពីការចរាចរក្រដាស់ប្រាក់ដុល្លារ ដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រើប្រាស់ជាធម្មតា។

អ្នកនាំពាក្យនគរបាលខេត្តបន្តថា ដើម្បីឆ្លើយតបនឹងព័ត៌មានថា នៅសាខាលក់ផលិផល ឡុង បូរ៉ា បណ្ឌិតសេដ្ឋី សាខាមណ្ឌលគិរី ស្ថិតនៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លារក្រដាស 1$ 2$ និង5$ កាលពីព្រឹកថ្ងៃទី០២ មិថុនា ២០២០ កម្លាំងសមត្ថកិច្ច បានចុះដល់គោលដៅសួរនាំនោះជាព័ត៌ពិតមែន។

មូលហេតុដែលម្ចាស់ទីតាំងខាងលើ គាត់មិនទទួលយកព្រោះ តែព្រឹកមិញ(ថ្ងៃទី០២)គាត់បាន យកក្រដាសប្រាក់ប្រភេទទាំង៣នេះទៅទិញទំនិញនៅផ្សារសែនមនោរម្យ ក៏គេមិនទទួលយកដែរ ដូច្នេះហើយទើបបានជាគាត់មិនយកដែរទៅ។

ក្នុងករណីនេះសមត្ថកិច្ចបានធ្វើការណែនាំ ឲ្យចាយធម្មតាវិញតាមសេចក្តីប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី បើមានអ្នកណាមិនទទួលយក ក្រដាសប្រាក់ដុល្លារទាំងបីប្រភេទនេះ សូមឲ្យរាយការណ៍មកសមត្ថកិច្ចដើម្បីចុះណែនាំបន្ត។ បន្ទាប់ពីណែនាំរួចស្ត្រីម្ចាស់ទីតាំងលក់ថ្នាំដុសធ្មេញក៏សន្យាថានឹងទទួលយកតាមការណែនាំនេះ៕

ដកស្រង់ពី៖កោះសន្តិភាព