Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទ​បាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត

  • បោះពុម្ព

ខេត្តកោះកុង ៖ ក្រសួងបរិស្ថានសូមសម្តែងការសោកស្តាយចំពោះក្រុមជនមួយចំនួនតូច ដែលចេញមក សម្តែងធ្វើជាអ្នកការពារបរិស្ថាន ដោយបានធ្វើសកម្មភាពទាមទារឱ្យមានការសង្គ្រោះតំបន់កោះកុងក្រៅ នៃខេត្តកោះកុងឱ្យដាក់ជាតំបន់ការពារ។

នេះគ្រាន់តែជាលេស ដើម្បីបិទបាំងនូវឧបាយកលនយោបាយ ទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ក្រសួងបរិស្ថាន សូមគូសបញ្ជាក់ថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការងារការពារ និងអភិរក្សតំបន់កោះកុងក្រៅនេះ ដោយបានបញ្ជូនក្រុមមន្ត្រី ជំនាញ បានធ្វើការសិក្សាស្រាវជ្រាវ រៀបចំឯកសារ និងទិន្នន័យផ្សេងៗទាក់ទងនឹងតំបន់កោះកុងក្រៅនេះ តាំងពីឆ្នាំ២០១៦មកម្ល៉េះ ដើម្បីដាក់តំបន់នេះជា «ឧទ្យានជាតិសមុទ្រ» ព្រោះតំបន់នេះសម្បូណ៌ដោយ សក្តានុពលផ្នែកធនធានធម្មជាតិ និងជីវៈចម្រុះ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ដែលត្រូវការពារ និងអភិរក្ស។ នៅក្នុងគម្រោងផែនការក្រសួងបរិស្ថាន រំពឹងថានឹងអាចប្រកាសតំបន់កោះកុងក្រៅនេះជា «ឧទ្យានជាតិសមុទ្រ» អំឡុងឆ្នាំ២០២១ខាងមុខនេះ ក្រោយការបញ្ចប់ការសិក្សារួចរាល់។

ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុមជនមួយចំនួនតូចនេះនឹងយល់ដឹងកាន់តែច្បាស់ ហើយខិតខំ រៀនធ្វើការរួមគ្នាប្រកបដោយ ភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ហើយចៀសវាង ការបង្កើតឆាកល្ខោនសម្តែង និងធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយ៕

ដកស្រង់ពី៖កោះសន្តិភាព