Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊យ​ធំ​! ទើប​ទិញ​ម៉ូតូ​កញ្ចាស់ និង​ឧបករណ៍​ទុក​រកស៊ី​ពេល​យប់ បែរ​ជា​អស់​​លក្ខណ៍​បាត់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់បានទិញម៉ូតូកញ្ចាស់១គ្រឿង រួមជាមួយឧបករណ៍សម្រាប់កាច់សោ.កម៉ូតូផង រួចជិះចេញដើររកទីតាំងសម្រាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុក ឬកន្លែងណាដែលមានម៉ូតូថ្មី ដើម្បីកាច់.កយកពេលយប់ ហើយបើលួចម៉ូតូអាថ្មីបាន និងទុកអាចាស់ចោល ប៉ុន្តែប៉ះចំថ្ងៃស៊យ ក៏ជួបកម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស កំពុងល្បាតក៏ចាប់ខ្លួនតែម្ដងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតក្នុងភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ មួន ប៊ុនរិទ្ធ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយឆ្លងកាត់តាមការពិនិត្យទឹកនោម គឺជនសង្ស័យមានសារធាតុញៀនក្នុងខ្លួនទៀត ។

មិនតែប៉ុណ្ណោះក្រោយពេលចាប់ខ្លួននគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមាន សោចិញ្ចៀនលេខ១២ ចុងសំប៉ែតស្រួចសម្រាប់កាច់សោ/កម៉ូតូ១, ទួនណាវីស២ (មានដង១ និងគ្មានដង១), ដែកឆាប១, ដែកសរសៃរ៉ឺស័រ សម្រាប់ឆ្កឹះសោរផ្ទះ២, ទូរស័ព្ទដៃ១គ្រឿង, ម៉ូតូម៉ាកហុងដាស្កូបពីកញ្ចាស់១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BH-7735 ។

បើតាមនគរបាលបានប្រាប់ថា នៅយប់រំលងអធ្រាត្រខាងលើ កម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស បានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន លុះពេលទៅដល់ត្រង់ចំណុចដីឡូតិ៍ខាងលើ ក៏ឃើញជនសង្ស័យរូបនេះកំពុងស្ថិតនៅក្នុងដីឡូតិ៍ ជាមួយម៉ូតូ១គ្រឿងដែលម៉ូតូនេះគ្មានអាវ និងភ្លើងបំភ្លឺឡើយ ដោយមានការសង្ស័យកម្លាំងនគរបាលក៏ចូលទៅឃាត់ខ្លួនធ្វើការឆែកឆេរ ក៏រកឃើញវត្ថុតាងខាងលើដែលជនសង្ស័យដាក់នៅក្រោមកែបម៉ូតូ ទើបកម្លាំងឃាត់ខ្លួនតែម្ដង។

ប្រភពដែលបន្តទៀតថា ក្រោយពេលចាប់ខ្លួនបាន ជនសង្ស័យសារភាពថា ខ្លួនមានគម្រោងធ្វើសកម្មភាពកាច់សោ.កម៉ូតូ ហើយបានសម្រេចចិត្តទិញឧបករណ៍សម្រាប់កាច់សោ/កម៉ូតូ១កំប្លេរនោះពីឈ្មោះ ឌី ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រួចបានទិញម៉ូតូម៉ាកស្កូបពី ចាស់១គ្រឿងទៀត ដើម្បីជិះដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ឬកាច់.កម៉ូតូឲ្យតែមានឱកាសហុចឲ្យ។

ក្រោយពេលរៀបចំរួចរាល់នៅវេលាយប់រំលងអធ្រាត្រខាងលើ ខ្លួនបានជិះចេញរកទីតាំងដើម្បីលួចនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែមិនទាន់បានលួចផង ក៏ត្រូវបាននគរបាលចាប់ខ្លួនបានបែបនេះតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព