Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនមុខសញ្ញា​៤​នាក់​ ​រួម​​ទាំង​អាវុធ​កែ​ច្នៃ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ យុវជនចំនួន៤នាក់ជាប់សង្ស័យថាជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ធ្វើការចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួននាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះជួលលេខ៥៩A ស្ថិតនៅក្នុងភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យទាំង៤នាក់នេះរួមមាន ១-ឈ្មោះ គ្រី ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ២-ឈ្មោះ គ្រី ល័ក្ខ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ៣-ឈ្មោះ គឹម ដាលិ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត និង៤-ឈ្មោះ ហាក់ សាដែន ភេទប្រុស អាយុ១៩ឆ្នាំ ។

ជនសង្ស័យទាំង៤នាក់នេះស្នាក់នៅផ្ទះជួលក្នុងភូមិអន្លូងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។ នគរបាលដកហូតបានថ្នាំញៀនកញ្ចប់តូច១កញ្ចប់ និងកញ្ចប់ធំល្មម១កញ្ចប់ អាវុធកែច្នៃបាញ់គ្រាប់កង់១ដើម ទូរស័ព្ទដៃម៉ាក Iphone5 ពណ៌ទឹកមាស ១គ្រឿង, និងម៉ាកណូគាចុចពិល ពណ៌ខ្មៅ មួយគ្រឿង ។

នគរបាលបាននិយាយថា មុននឹងឈានដល់ការចាប់ខ្លួនជនសង្ស័យនោះ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការរង និងលោកវរសេនីយ៍ត្រី ស៊ុំ សារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញានិងទីកន្លែងដែលជនសង្ស័យលាក់ខ្លួនច្បាស់លាស់ទើបចុះទៅបង្ក្រាប និងចាប់ខ្លួនតែម្ដង។

ក្រោយមកបានដកហូតយកវត្ថុតាងខាងលើរួចយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព