Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់​នឹកឃើញ​ចេញ​ក្រៅ​មួយ​ភ្លែត​សោះ លុះ​មក​វិញ​របស់របរ​ក្នុងផ្ទះ​ខ្ទេច​ខ្ទី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្តីចេញទៅធ្វើការបាត់ ចំណែកប្រពន្ធនិងកូនក៏ចេញទៅក្រៅដែរ ហើយភ្លេចចាក់សោផ្ទះ ក៏ត្រូវជនសង្ស័យលួចយកម៉ូតូមួយគ្រឿង និងប្រាក់មួយចំនួនអស់ ប៉ុន្តេចុងក្រោយត្រូវបានកម្លាំងសមត្ថកិច្ចអន្តរាគមន៍ពិសេសខណ្ឌមានជ័យ រកឃើញបានម៉ូតូមកវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលអត់លេខ ផ្លូវលំ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើឈ្មោះ ម៉ែន ជា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរយាមនៅក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួល ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនែកស្ត្រីជាប្រពន្ធសុំមិនបញ្ចេញឈ្មោះ រីឯម៉ូតូដែលត្រូវលួចយកទៅនោះម៉ាក ហុងដា ឌ្រីម សេរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO 4621 ជាម៉ូតូបង់រំលោះ ។

តាមសម្តីជនរងគ្រោះត្រូវជាប្រពន្ធបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ប្តីរបស់គាត់បានចេញទៅធ្វើការបាត់ ចំណែករូបគាត់ជាប្រពន្ធនៅផ្ទះជាមួយកូនប្រុសតូច២នាក់ លុះមកដល់ម៉ោងកើតហេតុ រូបគាត់ក៏នាំកូនប្រុសទាំង២នាក់ចេញទៅក្រៅមួយភ្លែត ដោយទុកម៉ូតូនៅក្នុងផ្ទះ រួមជាមួយនឹងលុយជិត១ពាន់ដុល្លារទៀត តែមិនបានចាក់សោរផ្ទះឱ្យត្រឹមត្រូវនោះទេ ព្រោះគិតថា រូបគាត់ចេញទៅក្រៅតែមួយភ្លែតតែប៉ុណ្ណោះ ។

ប្រភពបានបន្តទៀតថា លុះរូបគាត់ត្រឡប់មកផ្ទះវិញឃើញទ្វារផ្ទះចំហរ ហើយអត់ឃើញម៉ូតូ ព្រមទាំងរបស់របររាយប៉ាយពេញក្នុងផ្ទះ ចំណែកថង់ទុកលុយរបស់គាត់ក៏បាត់ទៀត ទើបរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីសុំអន្តរាគមន៍ភ្លាមៗផងដែរ ។

បន្ទាប់ពីដឹងថា មានករណីបាត់ម៉ូតូ សមត្ថកិច្ចក៏បានប្រកាសតាមវិទ្យុទាំងទាក់ទង ដើម្បីឱ្យកម្លាំងសមត្ថកិច្ចជួយត្រួតពិនិត្យមើលតាមភិនភាគដូចដែលបានប្រកាសតាមវិទ្យុទាក់ទង ក្រោយមកគាប់ជួនកម្លាំងអន្តរាគមន៍ពិសេសនៃអធិការនគរបាលខណ្ឌមានជ័យ កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញបុរសជាជនសង្ស័យ៤នាក់បានជិះម៉ូតូដូចដែលកម្លាំងសមត្ថកិច្ច បានប្រកាសតាមវិទ្យុទាក់ទងនៅម្តុំវត្តពោធិ៍ញ្ញាណ ទើបកម្លាំងសមត្ថកិច្ចដេញតាមឃាត់សួរនាំស្រាប់តែបុរសជនសង្ស័យទាំង៤នាក់ជិះម៉ូតូរត់គេ មានទាំងអ្នកខ្លះលោតពីលើម៉ូតូរត់គេចជាបន្តបន្ទាប់ រហូតដល់ផ្លូវទាល់ជិតម្តុំចាក់សំរាមស្ទឹងមានជ័យចាស់ ទើបជនសង្ស័យទាំងនោះបានផ្តួលម៉ូតូចោល ហើយនាំគ្នារត់ចូលព្រៃគេចខ្លួនបាត់អត់ ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានហៅជនរងគ្រោះឱ្យមកមើលម៉ូតូដែលសមត្ថកិច្ចដេញយកមកវិញបាននោះ ពេលបានឃើញហើយជនរងគ្រោះនិយាយថា ពិតជាម៉ូតូរបស់គាត់ពិតប្រាកដមែន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីងាយស្រួលឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា រួចហើយក៏ប្រគល់ម៉ូតូឱ្យជនរងគ្រោះយកត្រលប់ទៅផ្ទះវិញ៕

ដកស្រង់ពី៖កោះសន្តិភាព