Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​ម្នាក់​បង្ហោះ​សារ​ថា​«​ស្តុ​ប​2​ធ្នូ​មាន​បិសាច​ហុតឈាម​» ដឹង​កំហុស និង​សុំ​អភ័យទោស

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នារីម្នាក់ ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Socheata Pen បានចូលខ្លួន មកសារភាពកំហុស និងធ្វើការសុំអភ័យទោស ចំពោះការសរសេរបង្ហោះដោយភ្ជាប់រូបភាពមន្ត្រីនគរបាលចរាចរណ៍ មានខ្លឹមសារថា «ស្តុបពីរធ្នូមានបិសាចហុតឈាម» ។

នៅចំពោះមុខមន្ត្រីនគរបាល ស្ត្រីឈ្មោះ ប៉ែន សុជាតា អាយុ៣៥ឆ្នាំ រស់នៅក្នុងក្រុងបាត់ដំបង បានសារភាពទទួលស្គាល់កំហុសថា រូបគាត់ពិតជាមានចេតនាសរសេរខ្លឹមសារ ប្រមាថមើលងាយចំពោះមន្ត្រីនគរបាលចរាចរណ៍ ដែលកំពុងឈរបំពេញភារកិច្ចតាមដងផ្លូវ ពិតប្រាកដមែន ព្រោះតែ រូបគាត់ខឹងចំពោះមន្ត្រីនគរបាលចរាចរណ៍ បានធ្វើការផាកពិន័យដោយសាររូបគាត់បាន(ប្រើប្រាស់ទូរស័ព្ទដៃដោយមិនមានភ្ជាប់ឧបករណ៍ទំនាក់ទំនង) ក្នុងពេលកំពុងបញ្ជាយាន កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ប៉ុន្តែគាត់ពុំទាន់បានបង់ប្រាក់ពិន័យនៅឡើយទេ ។

ជាមួយនឹងការទទួលស្គាល់កំហុសនេះ សាមីខ្លួន បានធ្វើលិខិតសុំការអភ័យទោស ចំពោះកំហុសឆ្គងរបស់គាត់ចំពោះកងកម្លាំងនគរបាលជាតិទូទៅ ពិសេសនគរបាលចរាចរណ៍ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដែលគាត់បានប្រើប្រាស់ពាក្យសម្តី មិនសមរម្យជាមួយ(តបនឹងអ្នករិះគន់មកលើរូបនាង) នៅក្នុងរឿងនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Socheata Pen បានផុស Poste រូបភាពមួយអមដោយសំណេរថា «ស្តុបពីរធ្នូមានបិសាចហុតឈាម» ដែលក្នុងរូបភាពនេះបានថតចេញពីក្នុងរថយន្តមួយគ្រឿង ហើយមានរូបភាព មន្ត្រីនគរបាលម្នាក់ ក្នុងឯកសណ្ឋាននគរបាលចរាចរណ៍ កំពុងបំពេញភារកិច្ច នៅចំណុចភ្លើងស្តុប (ពីរធ្នូ) ផ្លូវលេខ៣ ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

ដកស្រង់ពី៖កោះសន្តិភាព