Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាប​កន្លែង​កែ​ច្នៃគ្រឿងញៀនក្នុង​អា​ផាត​មិន សរុប​៨៧៣០.២៨​ក្រាម

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន ជនសង្ស័យ៤នាក់ និងបានធ្វើតេស្តវត្ថុតាងគ្រឿងញៀនសរុប ៨ ៧៣០.២៨ក្រាម នៅមន្ទីរ ប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅពីរគោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ។

តាមរបាយការណ៍សង្ខេប ស្តីពីកិច្ចប្រតិបត្តិការបង្ក្រាបករណីកែច្នៃជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅវេលាម៉ោង២០ និង៤០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឈានទៅបង្ក្រាប នៅ២គោលដៅផ្សេងគ្នា គោលដៅទី១ ៖នៅចំណុចក្បែរស្ថានទូតអូស្ត្រាលី ផ្លូវចូលទៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ ៖ នៅចំណុចអាផាតមិន សុភា ផ្ទះលេខ១៥ ផ្លូវ៣៥២ ស្ថិតនៅសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លទ្ធផល (ក)ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ១-ឈ្មោះ LEE SHAOFENG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិ ចិន(តៃវ៉ាន់)។ ២-ឈ្មោះ HE YI RI ភេទប្រុស កើត 16.06.1964 ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ G45794394 ៣- ឈ្មោះ ZHANG JUN ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ចិន។ ៤-ឈ្មោះ CAI TAO ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន។

(ខ) ចាប់យកវត្ថតាង សរុបរួម ៖ ១-សារធាតុញៀនសរុប ទម្ងន់ 7307.12g កេតាមីន(Ketamine) 5094.51g, ម៉េតំហ្វេតាមីន(ICE) 2184.55g, ហេរ៉ូអ៊ីន(Heroin) 0.31g, អ៊ិចស្តាស៊ី(MDMA) 25.75g ២-សារធាតុគីមីផ្សំ សរុប 109 kgs 519.20g, សារធាតុគីមីផ្សំ ៤ប្រភេទ (ស្ថិតក្នុងតារាង៤) 16kg 490.38g, សារធាតុគីមីផ្សំ ៩ប្រភេទ (គ្មានក្នុងតារាង) 93 kgs 028.82g។

តាមរបាយការណ៍ ដែលមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើតេស្ត និងបូកសរុបចុងក្រោយ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០បាន ឲ្យដឹងថា ៖១.ថ្នាំញៀនប្រភេទ Ice ក្រាម សរុប ២១០៧,២៣ក្រាម ២.ថ្នាំញៀនប្រភេទ Ice រាវ សរុប ៦៥,៤២ក្រាម ៣.ថ្នាំញៀនប្រភេទ Wy គ្រាប់ សរុប ១៣,៩០ក្រាម ៤.កាតាមីន សរុប ៥០០២,១០ក្រាម ៥.ថ្នាំគ្រាប់ MDMA ៥,៤៥ក្រាម ៦.ក្រាមពណ៌កាហ្វេ MDMA ២០,៣០ក្រាម ៧.ម្សៅសហេរ៉ូអ៊ីន ០,៣១ក្រាម ៨.Clanazolam (ម្សៅពណ៌លឿង) ០,៧៦ក្ររាម ៩.MDP2P (ម្សៅស) ៨០០,៨២ក្រាម ១០.(ក្រាមសភ្លឺ) Methylamine Hcl ៦២១,៥៨ក្រាម សរុបមានទម្ងន់ ៨៧៣០.២៨ក្រាម។

តាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ នៅល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ជនសង្ស័យបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការចាត់ការ នៅថ្ងៃស្អែកនេះ៕

ដកស្រង់ពី៖កោះសន្តិភាព