Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសបរទេស និង​ស្ត្រីខ្មែរ​លេង​ល្បិចបោក​ស្ត្រីម្នាក់​តាមហ្វេសប៊ុក​ ត្រូវអស់លក្ខណ៍​

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ និងស្ត្រីខ្មែរម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់តាមរូបភាពវេរលុយ(វីង) ។

ជនសង្ស័យម្នាក់ឈ្មោះ IWUJI DES MOND ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងជនសង្ស័យម្នាក់ទៀតឈ្មោះ ញឹក សារ៉ាត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ពួកគេស្នាក់នៅមិនពិតប្រាកដ ។

បើតាមមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ និងគូកនមួយក្រុមបានរៀបចំគម្រោងបោកប្រាស់ស្ត្រីរងគ្រោះម្នាក់ អាយុ៤៧ឆ្នាំ ឲ្យផ្ញើលុយទៅពួកគេជាបន្តបន្ទាប់ចំនួន៣ដង សរុប៨៥០០ ដុល្លារអាមេរិក ប៉ុន្តែជនរងគ្រោះទើបតែផ្ញើឲ្យបាន៣៥០០ដុល្លារប៉ុណ្ណោះទេ ពេលនោះជនរងគ្រោះក៏មានការសង្ស័យ ទើបប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញឲ្យធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតកំណត់បានមុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក់ស្ដែងតែម្តងទៅ ។ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យមានចិត្តលោភលន់ចង់បានអ្វីមួយ ដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗមកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់ ។

ហើយទោះបីមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណាក្តី ក៏គេសង្កេតឃើញនៅមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចកលជនទុច្ចរិតដដែល ៗ ។ មន្ត្រីកងរាជអាវុធហត្ថបន្តថា ល្បិចកលដែលជនល្មើសទាំងពីរនាក់ខាងលើ បានប្រើសម្រាប់ធ្វើការឆបោកជនរងគ្រោះ គឺមិនខុសពីល្បិចជនល្មើសមុនៗទេ ដែលដំបូងឡើយពួកគេបានប្រើអាក់ខោនហ្វេសប៊ុកជនបរទេសឈ្មោះ (She feek Wilson) ទំនាក់ទំនងមកកាន់ជនរងគ្រោះ ដោយប្រាប់ថារូបគេរស់នៅសហរដ្ឋអាមេរិក ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីបានឆាតរកគ្នាទៅវិញទៅមកអស់រយៈពេល៣ខែហើយ ជនល្មើសក៏បានប្រាប់ទៅជនរងគ្រោះថា គាត់ជិតចូលនិវត្តន៍ហើយ ដោយស្រឡាញ់ចូលចិត្ត និងមាននិស្ស័យជាមួយជនរងគ្រោះ គាត់ចង់ផ្ញើប្រាក់មកឲ្យ ដើម្បីទិញផ្ទះនៅស្រុកខ្មែរ ទុកសម្រាប់ពេលគាត់មកលេងមានផ្ទះនៅស្រាប់ ហើ យគាត់បានប្រាប់ទៀតថា ពេលគាត់ផ្ញើលុយមក នឹងឲ្យគេទំនាក់ទំនងមកជនរងគ្រោះតាមទូរស័ព្ទ ដែលជនរងគ្រោះក៏ប្រាប់លេខទូរស័ព្ទទៅជនល្មើសនោះ ។

តាមប្រភពដដែលបានបន្តថា ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកក៏មានលេខទូរស័ព្ទលេខ096 388 5014 បានតេហៅមកកាន់ជនរងគ្រោះឲ្យផ្ញើលុយទៅគេ ដើម្បីរៀបចំឯក សារដកប្រាក់ដែលគេផ្ញើមកពីសហរដ្ឋអាមេរិក ។ ពេលនោះជនរងគ្រោះបានប្រាប់ទៅវិញថា ជួយដឹកជញ្ជូនលុយទាំងនោះមកដល់ផ្ទះរបស់ខ្លួនមក តែគេប្រាប់ថាវិញថា ទាល់តែផ្ញើលុយទៅរៀបចំឯកសារត្រឹមត្រូវ ទើបដកលុយបាន ។ លុះនៅវេលាម៉ោង១២ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានផ្ញើលុយទៅជនសង្ស័យតាមទ្រូម៉ាន់នីចំនួន១ពាន់ដុល្លារ ដោយគេប្រាប់ថារត់ការតាមស្ថានទូត ។

តាមប្រភពដដែលបានបន្តទៀតថា ពេលផ្ញើលុយរួចហើយ នៅវេលាម៉ោង២រសៀលថ្ងៃដដែល ជនរងគ្រោះបានផ្ញើលុយម្ដងទៀតតាមវីងចំនួន២៥០០ដុល្លារអាមេរិក ដោយគេប្រាប់ថាដើម្បីរត់ការតាមរយៈគយ ។

ដល់ម៉ោង៤រសៀល ជនល្មើសបានប្រាប់ឲ្យជនរងគ្រោះផ្ញើលុយចំនួន៥៥០០ដុល្លារបន្ថែមទៀត ទើបធ្វើឯកសាររួចរាល់ តែដោយជនរងគ្រោះស្ដាប់ច្រលំ ក៏ផ្ញើលុយទៅជនល្មើសតែ៥០០ដុល្លារ ស្រាប់តែជនល្មើសបានទូរស័ព្ទមកម្ដងទៀតឲ្យផ្ញើលុយបន្ថែម៥៥០០ដុល្លារ ទើបអាចដកលុយពីសហរដ្ឋអាមេរិកបាន តែដោយជនរងគ្រោះគ្មានប្រាក់ផ្ញើទៅទៀត និងមានការសង្ស័យផងនោះ ក៏បានដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចតែម្ដង ។

ក្រោយពេលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់នាថ្ងៃទី២ ខែមិថុនា និងកសាងសំណុំ រឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នេះ ៕

ដកស្រង់ពី៖កោះសន្តិភាព