Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣​ថ្ងៃ ​បំបែក​ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ចិន​និង​ចិន នៅ​ខេត្ត​ព្រះ​សីហ​នុ

  • បោះពុម្ព

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ លទ្ធផលការស្រាវជ្រាវស៊ើបអង្កេត និងបំបែកករណីចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់យ៉ាងឃោរឃៅ (បង្កដោយជនជាតិចិន និងជនជាតិចិន) គិតចាប់ពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក រហូតដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ត្រូវបង្ក្រាបបានទាំងស្រុង និងចាប់បានជនសង្ស័យចំនួន៤នាក់ និងបានរំដោះជនរងគ្រោះ នេះបើយោងតាមផេកហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ។

យោងតាមរបាយការណ៍នរគរបាលខេត្តព្រះសីហនុ បានអោយដឹងថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១ព្រឹក ការិយល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងពីឈ្មោះ Tang XinJue ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនថា នៅថ្ងៃទី០៥ មិថុនា វេលាម៉ោងប្រហែល០៤ និង១០នាទីទៀបភ្លឺ មិត្តភក្តិរបស់គាត់(ជនរងគ្រោះ)ឈ្មោះ Wang WenXing ភេទប្រុស ត្រូវបានក្រុមជនជាតិចិនមួយក្រុម ចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ បន្ទាប់មកក្រុមជនសង្ស័យ បានប្រើគណនី វីឆាតរបស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជនរងគ្រោះ (នៅប្រទេសចិន) ដើម្បីជំរិតទារប្រាក់ចំនួន ៥០០,០០០ Yuan ប្រមាណជាង70,600 ដុល្លារអាមេរិក ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយអោយទេ ពួកវានឹងសម្លាប់ចោល ។

ករណីនេះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការចង្អុលបង្ហាញអំពីរលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់ និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និងចាប់ជនសង្ស័យបាន ។

នៅវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសហការបានចាប់ជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិទីរួមខេត្តកំពង់ស្ពឺ ខណៈជិះរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 ហើយបានដកហូតយកវត្ថុតាងទូរស័ព្ទចំនួន៣គ្រឿង ក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាតចំនួន២ (មធ្យោបាយជំរិតទារប្រាក់) ។

បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និងកម្លាំងអន្តរាគមន៌ពិសេស បន្តធ្វើការស្រាវជ្រាវរំដោះជនរងគ្រោះទាំងយប់ ក្នុងស្ថានភាពស្រាត ដៃទាំងសងខាងមានជាប់ខ្សែជ័រ និងកជនរងគ្រោះ មានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ(ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុន រួចរត់ចូលក្នុងព្រៃជ្រៅ ខណៈនោះមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងរបស់យើងនៅតែបន្តរុករកយ៉ាងសកម្ម ។

រហូតដល់រសៀលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤ និង០០នាទី ទើបយើងចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស ។

ជនរងគ្រោះឈ្មោះ Wang WenXing ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ូណាន ប្រទេសចិន មុខរបរ រកស៊ី កាន់លិខិតឆ្លងដែនលេខៈ EA5813992 មានទីលំនៅភូមិ ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែកជនសង្ស័យចំនួន៤នាក់ មានឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ Wei ShunCheng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តសានស៊ី ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។

២.ឈ្មោះ Teng JiaLiang ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តGuang Xi ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។ ៣.ឈ្មោះ Song XiaLing ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តអានហ៊ួយ ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។

៤.ឈ្មោះ Zhang YiBo ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មានស្រុកកំណើតខេត្តហ៊ឺណាន ប្រទេសចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ (គ្មាន) ។

រួមទាំងវត្ថុតាងមួយចំនួន ព្រមទាំងរថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ស្លាកលេខៈ ភ្នំពេញ 2AN-4020 (មធ្យោបាយចាប់ជនរងគ្រោះ) ។ ករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនិវិធី បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ ។ (ក្រុមនេះជាក្រុមជំនាញ ខាងធ្វើសកម្មភាព ប្លន់ និង ចាប់ជំរឹត ទារប្រាក់) ៕

ដកស្រង់ពី៖កោះសន្តិភាព