Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច ចាប់ខ្លួនខ្មែរឥស្លាម ៣នាក់ ដកហូតថ្នាំ ញៀន១២ កញ្ចប់ធំតូច នៅស្រុកក្រូចឆ្មារ

  • បោះពុម្ព

ត្បួងឃ្មុំ៖ ជនសង្ស័យ ខ្មែរឥស្លាម ៣នាក់ ឪពុកនិងកូនស្រី ត្រូវបានកម្លាំងនគរ បាលស្រុកក្រូចឆ្មារ ចាប់ខ្លួនពីបទចែកចាយ ថ្នាំញៀន កាលពីល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះជនសង្ស័យ ក្នុងភូមិព្រែកតាហុប ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ ដោយដកហូតថ្នាំញៀន ១២កញ្ចប់ ក្នុងនោះ ១០កញ្ចប់ធំ ។

មន្ដ្រីនគរបាល ស្រុកក្រូចឆ្មារ បានឱ្យដឹងថា ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើង ក្រោយបទបញ្ជផ្ទាល់ ពីសំណាក់ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ តាមរយះមន្ដ្រី នគរបាលជំនាញ បានតាមដាន អស់រយៈពេល ជាយូរថ្ងៃ ទើបសម្រុកចូលទៅ បង្ក្រាបនិងឆែកឆេរ តូបលក់ឥវ៉ាន់ របស់ជនសង្ស័យ ហើយឈានទៅដល់ ការឃាត់ខ្លួន ៣នាក់ឪពុក និងកូនស្រីពីរនាក់ ។

បើតាមមន្ដ្រីនគរបាល បុរសជាឪពុក ឈ្មោះសុះ ទត អាយុ៤៧ឆ្នាំ រីឯកូនស្រី ជា ម្ចាស់ផ្ទះ ឈ្មោះទត រ៉ូស៊ីត អាយុ១៩ឆ្នាំ ។

នៅក្នុងប្រតិបត្ដិការ ចុះទៅបង្ក្រាបនេះ បុរសជាឪពុក បានលោតពីលើផ្ទះធំ នៅតាម ទ្វារខាងក្រោយ ហើយលាក់ថ្នាំញៀននៅ ក្នុងមួកកន្ដឹប របស់ខ្លួន ដែលសមត្ថកិច្ចបាន រកឃើញ ក្រោយពេលចាប់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យ ទាំង៣នាក់ ត្រូវបាន បញ្ជូនសួរនាំ និងឃុំខ្លួន ជាបណ្ដោះអាសន្ន នៅ ស្នងការដ្ឋាននគរបាល ខេត្ដត្បូងឃ្មុំ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្ដតាមផ្លូវច្បាប់៕