Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពុងនាំគ្នា​​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ ​លុះសមត្ថ​កិច្ច​ចុះទៅដល់ប្រមូលបានជិត​១០នាក់​

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នកលេងល្បែងបញ្ជល់មាន់មួយក្រុមបានប្រមូលផ្ដុំគ្នាជល់មាន់ស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ធ្វើឲ្យអ្នកស្រុកទ្រាំមិនបានក៏រាយការណ៍ឱ្យសមត្ថកិច្ចចុះទៅបង្ក្រាបតែម្ដង ។

បន្ទាប់ពីឃើញសមត្ថកិច្ចចុះទៅដល់ភ្លាម អ្នកខ្លះក៏រត់រួច រីឯអ្នកខ្លះទៀតក៏រត់មិនរួច ក្នុងនោះអ្នកលេងល្បែងបញ្ជល់មាន់ចំនួន៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងម៉ូតូយកទៅកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើចាត់ការបន្តតាមនីតិវិធី ។

ករណីចុះបង្ក្រាបក្រុមអ្នកលេងល្បែងបញ្ជល់មាន់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថៃ្ងទី៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចទួលលោកតាបាក់ឡៅខាងលិចមានចម្ងាយប្រហែល៥០០ម៉ែត្រពីភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យចំនួន៨នាក់ ១-ឈ្មោះ ជួន ជីម ភេទប្រុស អាយុ៤៦ឆ្នាំ ២-ឈ្មោះ ហ៊ន អឿន ភេទប្រុស អាយុ៥៣ឆ្នាំ ៣-ឈ្មោះ សួន ចាន្ធី ភេទប្រុស អាយុ៣២ឆ្នាំ ៤-ឈ្មោះ ឆុំ សៅ ភេទប្រុស អាយុ៣១ឆ្នាំ ៥-ឈ្មោះ ថេត ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ ៦-ឈ្មោះ ជី ក្រឹម ភេទប្រុស អាយុ៦៣ឆ្នាំ ៧-ឈ្មោះ វ៉ត់ វណ្ណី ភេទប្រុស អាយុ១៦ឆ្នាំ ៨-ឈ្មោះ មៅ អុឹម ភេទប្រុស អាយុ៥៧ឆ្នាំ ។

ជនសង្ស័យទាំង៨នាក់នេះមានទីលំនៅក្នុងខេត្ដកំពង់ស្ពឺ និងខេត្តកណ្តាល ។យោងតាមមន្ត្រីនគរបាលស្រុកឧដ្ដុង្គបាននិយាយថា ប្រតិបត្តិការបង្ក្រាបក្រុមអ្នកលេងល្បែងបញ្ជល់មាន់ទាំងនេះធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថ្នាក់ដឹកនាំអំពីសកម្មភាពជល់មាន់របស់ក្រុមអ្នកលេងល្បែងទាំងនេះស្រែកហ៊ោកញ្ជៀវរំខានដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្បែរនោះ។

តាមប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរួចមក លោកអធិការស្រុកក៏បានស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំដើម្បីបើកប្រតិបត្តិការចុះបង្ក្រាបក្រុមអ្នកលេងល្បែងបញ្ជល់មាន់ខាងលើនេះយកមកផ្ដន្ទាទោសតាមច្បាប់។

ជាក់ស្ដែងក្រៅពីឃាត់ខ្លួនមនុស្សបានចំនួន៨នាក់រួចមក ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈរួមមាន ម៉ូតូចំនួន១៥គ្រឿង, មាន់គកជល់ចំនួន៥ក្បាល (ងាប់១ក្បាល), ជញ្ជីងថ្លឹងចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៣គ្រឿង, ប្រាក់រៀលចំនួន៧៩៥០០រៀល, កាបូបស្ពាយចំនួន១, សម្ភារៈស្កុតបិតរុំខ្នាយមាន់ និងជៀលក្រុងមាន់មួយចំនួនទៀត។

អធិការនគរបាលស្រុកឧដុង្គ លោកវរសេនីយ៍ឯក ខឹម សាម៉ុន បាននិយាយឲ្យដឹងផងដែរថា ប្រតិបត្តិការបង្ក្រាបក្រុមអ្នកលេងល្បែងបញ្ជល់មាន់ខាងលើនេះ ធ្វើឡើងក្រោមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ចុះឃាត់ខ្លួនបានក្រុមអ្នកលេងល្បែងចំនួន៨នាក់ ព្រមទាំងមាន់គក និងរបស់របរមួយចំនួនទៀត។

លោកអធិការបានបន្តថា បច្ចុប្បន្នក្រុមអ្នកលេងល្បែងទាំង៨នាក់រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដេីម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺចាត់ការតាមនីតិវិធី។

ក្រោយពេលឃាត់ខ្លួន ក្រុមអ្នកលេងល្បែងបញ្ជល់មាន់ទាំង៨នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានណាត់គ្នាមកជល់មាន់នៅចំណុចខាងលើប្រាកដមែន តែបានប្រាប់គ្នាថា មិនឲ្យមានការស្រែកហ៊ោរនោះទេលុះនៅពេលមាន់ជល់គ្នាទៅ ឃើញភាគីម្ខាងចាញ់ ម្ខាងឈ្នះ ទើបម្នាក់ៗស្រែកហ៊ោសប្បាយក៏នាំគ្នាស្រែកហ៊ោរកញ្ជៀវតាមគ្នា លុះចុងក្រោយក៏ត្រូវសមត្ថកិច្ចចុះទៅបង្ក្រាបបានជាក់ស្តែងតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព