Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្លាំងបាត់! ប្រពន្ធទ្រាំលែងបានរត់ទៅរកមេភូមិ ប្តីតាមពីក្រោយគប់ទាំងកាំបិត​

  • បោះពុម្ព

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកចាប់ឃាត់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធបានប្តឹងពីបទប្រើអំពើហិង្សាវាយបំផ្លាញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងយកកាំបិតដេញកាប់ទៀត ។

ហេតុការណ៍ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ នគរបាលបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២០ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ជនបង្កជាប្តីឈ្មោះព្រឿង ថុល អាយុ៣៣ឆ្នាំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះកៅ ថោង អាយុ៣២ឆ្នាំ ។

គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។លោកអធិការនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៥ មិថុនា ឆ្នាំ២០២០ មានករណីហិង្សាមួយបានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះខាងលើ ដោយបុរសជាប្ដីមកពីផឹកស្រាស្រវឹងរករឿងវាយឆ្នាំងបាយ, វាយធុង, វាយពាងទឹកបែកអស់មួយ និងបានប្រើហិង្សាមកលើស្ត្រីជាប្រពន្ធ ដោយទាត់ចំក្បាលមួយជើង និងយកកាំបិតដេញកាប់ដល់លើផ្ទះ ។

លោកអធិការនគរបាលស្រុកភ្នំស្រុកបានឱ្យដឹងបន្តថា បន្ទាប់មកជនបង្កជាប្តីបានកាប់ទ្វារស័ង្កសីខ្ទេចអស់មួយសន្លឹក និងកាប់ស្ត្រីរងគ្រោះដែរ តែគេចផុត ដោយត្រូវចំចុងច្រមុះបន្តិច ពេលនោះស្ត្រីរងគ្រោះបានស្រែកខ្លាំងៗ ហើយជនបង្កជាប្តីបានចុះមកក្រោមផ្ទះវិញ ។

ភ្លាមៗនោះស្ត្រីរងគ្រោះបានរត់ទៅប្ដឹងលោកមេភូមិ តែត្រូវជនបង្កជាប្តីបានដេញកាប់ពីក្រោយទៀត ហើយបានគប់កាំបិតទៅលើស្ត្រីរងគ្រោះទៀត តែមិនត្រូវ បន្ទាប់មកជនបង្កជាប្តីក៏ត្រឡប់មកផ្ទះវិញ ហើយអង្គុយផឹកស្រា ដោយមានទាំងកាំបិត, ចំពាមកៅស៊ូ និងដំបងឈើទុកដាក់ក្បែរខ្លួន ចាំបាញ់, ចាំដេញកាប់ និងវាយ មិនអោយស្ត្រីរងគ្រោះចូលផ្ទះ ។

លោកអធិការបានបញ្ជាក់ថា ក្រោយពីចាប់ឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើអំពើហិង្សាខាងលើនេះប្រាកដមែន ។ ដោយផ្អែកទៅលើស្ត្រីជាប្រពន្ធបានសំណូមពរដល់ សមត្ថកិច្ចចាត់ការតាមនីតិវិ៊ធីទៅលើបុរសជាប្តី បច្ចុប្បន្នជនបង្កជាប្តី ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព