Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរសម្នាក់ស្រវឹងស្រា យកកាំបិត កាប់សសរផ្ទះ ហើយយកកន្រ្តៃ ចាក់ខ្លួនឯងរងរបួស

  • បោះពុម្ព

ត្បូងឃ្មុំ៖ កម្លាំងនគរបាល ប៉ុស្តិឃុំជីគរ បានឃាត់បុរស់ម្នាក់ បន្ទាប់ពីស្រវឹងស្រា ហើយយកកាំបិត កាប់សសរផ្ទះ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិរកាឃ្មួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ។

នគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា បុរសស្រវឹងស្រា ហើយយកកាំបិត កាប់សសរផ្ទះ ខ្លួនឯងនោះមាន ឈ្មោះញ៉ គាប អាយុ៣០ឆ្នាំ ស្នាក់នៅ ភូមិឃុំកើតហេតុ ។

នគរបាល ស្រុកត្បូងឃ្មុំ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសស្រវឹងស្រា បានកាប់សសរផ្ទះរបស់ ខ្លួន ហើយពេលនោះ ប្រពន្ធបានប្តឹងសមត្ថកិច្ច ចាប់យកទៅដាក់ ក្នុងប៉ុស្តិ៍មួយសន្ទុះ ហើយពេលចេញ ពីក្នុងប៉ុស្តិ៍វិញ ស្រាប់តែបុរស ស្រវឹងស្រាខាងលើ យកកាំបិតចាក់បំពង់ក និងពោះខ្លួនឯង រងរបួសធ្ងន់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះ នៅមន្ទីរពេទ្យសីហនុ ក្រុងសួង ដើម្បី ជួយសង្គ្រោះ៕