Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត បុរស​ម្ចាស់​ហាង«​ធា​រ៉ា​» ត្រូវ​បាន​សម្ថ​កិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​សួរចម្លើយ​​រួច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីសមត្ថកិច្ចបានកោះហៅជនដៃដល់ ម្ចាស់ហាងធារ៉ា មកប៉ុស្តិ៍នគរបាលវត្តភ្នំ ធ្វើការសាកសួររួចមក ទីបំផុតទៅ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

បើយោងតាមទំព័រហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ករណីបង្កហិង្សានេះ កើតឡើងកាលពីវេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ ។

ជនដៃដល់ មានឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងធារ៉ា ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ដែលបានបង្កហឹង្សាលើបុគ្គលិករបស់ខ្លួន ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ ។

បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃើញវីដេអូខ្លីបរយ:ពេល៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជម្លោះជាមួយភរិយា ឃើញដូច្នេះបុគ្គលិកក៏បានជួយចូលឃាត់ ក្នុងពេលនោះបុរសជាប្តី ដែលជាម្ចាស់ហាងបានប្រើអំពើហិង្សាយកចានគប់ និងទាត់ធាក់បុគ្គលិក បណ្តាលឲ្យរងរបួស ប៉ុន្តែជនរងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានទទួលព័ត៌មានអំពីករណីបង្កហឹង្សានេះ ភ្លាមនោះក៏បានទាក់ទងទៅលោកនាយប៉ុស្តិ៍ចាត់វិធានការភ្លាមៗ ដោយលោកនាយប៉ុស្តិ៍បានធ្វើការកោះហៅជនបង្កឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរទាក់ទងនឹងករណីបង្កអំពើហិង្សានេះ ។

ពេលនេះសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននិងកំពុងធ្វើការសួរចម្លើយម្ចាស់ហាង ដែលជាជនបង្កហិង្សា និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ សូមរម្លឹកដែរថា បុរសម្ចាស់ហាង «ធារ៉ា» ត្រូវបានសម្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរ ៕

ដកស្រង់ពី៖កោះសន្តិភាព