Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ប្រើ​ធម៌​ក្ដៅ​ចំពោះ​អ្នក​សង់ផ្ទះ​រំលោភ​លើ​ផ្លូវ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣បានប្រើធម៌ក្ដៅចំពោះអ្នកមួយចំនួនដែលសាងសង់សំយ៉ាបផ្ទះ ឬក៏រោងបាយ និងសំណង់ផ្សេងៗទៀតដែលរំលោភលើចិញ្ចើមផ្លូវ ដែលបានធ្វើឲ្យអ្នកផ្សេងពិបាកក្នុងការធ្វើដំណើរ ទៅមកមានការក្ដៅក្រហាយ។

បន្ទាប់ពីការជូនដំណឹងអំពីការរុះរើ បញ្ជាឲ្យលោកមេភូមិដើរប្រាប់ឲ្យពួកគាត់ ធ្វើការរុះរើសំណង់ទាំងនោះចេញពីផ្លូវរាប់ដងភ្លេចហើយនៅតែមិនព្រមអនុវត្តន៍តាមនោះ ទើបនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។លោក វ៉ាសាវឿន ចៅសង្កាត់ទី៣ រួមជាមួយលោក ដុទ្ធ សុជាតិ និងលោក អ៊ឹម វណ្ណា ដែលជាចៅសង្កាត់រង បានដឹកនាំកម្លាំងចុះទៅដល់ទីតាំងដែលមានការសង់រំលោភយក ផ្លូវខាងលើនោះស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រើធម៌ក្ដៅទាំងមេឃកំពុងធ្លាក់ភ្លៀង ដោយបានប្រើញញួរធ្វើការវាយកចោលដើម្បី បើកផ្លូវឡើងវិញតែម្ដង ហើយនៅក្នុងសកម្មភាពនេះពុំមានការរារាំងណាមួយពីសំណាក់ម្ចាស់ផ្ទះទាំងនោះឡើយ។លោក វ៉ាសាវឿន ចៅសង្កាត់ទី៣ បានថ្លែងប្រាប់ឲ្យដឹងថា ផ្លូវឌឿងហែម១ខ្សែនេះ មានប្រវែងជាង១០០ម៉ែត្រ និងទទឹង៣ទៅ៤ម៉ែត្រ ហើយកំពុងទទួលរងនូវការរំលោភបំពានដោយការសាងសង់រោងបាយ ឬសំយ៉ាបផ្សេងៗ ពីសំណាក់បងប្អូនប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារដែលរស់នៅអមសងខាងផ្លូវនោះ។

ចំណែកអ្នកផ្សេង ជាច្រើនគ្រួសារ ទៀតមិនបានរំលោភឡើយហើយអ្នកទាំងនេះហើយដែលមានការក្ដៅក្រហាយមិនសប្បាយចិត្ត ចំពោះអ្នកដែលសង់រំលោភលោភផ្លូវ ព្រោះតែពួកគាត់ពិបាកធ្វើដំណើរចេញចូលទៅកាន់ផ្ទះសម្បែងពួកគាត់។

លោកចៅសង្កាត់បានបន្តទៀតថា បន្ទាប់ពីមានបញ្ហាបែបនេះកើតឡើង លោកបានឲ្យលោកចៅសង្កាត់រង ក៏ដូចជាមន្ត្រី ក្រុមប្រឹក្សាសង្កាត់ផ្សព្វផ្សាយជូនដំណឹងដល់ពួកគាត់ឲ្យធ្វើការរុះរើចេញជាបន្ទាន់ដោយខ្លួនឯង ជាងនេះទៀតលោកបានឲ្យលោកមេភូមិចុះទៅជម្រាបអំពីការរុះរើនេះដល់ពួកគាត់នៅរៀងរាល់៣ទៅ៤ថ្ងៃម្ដង ប៉ុន្តែពួកគាត់នៅតែមិនព្រមស្ដាប់ដដែល។

ដោយសារតែមិនអាចបណ្ដែតបណ្ដោយឲ្យការសង់រំលោភផ្លូវបែបនេះ កើតឡើង ហើយរឹងទទឹងមិនព្រមរុះរើចេញវិញនោះ ទើបនៅពេលនេះរូបលោករួមជាមួយលោក សុទ្ធ សុជាតិ និងលោក អ៊ឹម វណ្ណា ដែលជាចៅសង្កាត់រង ក៏សម្រេចចិត្តដឹកនាំកម្លាំងចុះទៅវាយបើកផ្លូវតែម្ដង។

ពេលទៅដល់ម្ចាស់ផ្ទះទាំងនោះមិនបានធ្វើការរារាំង ឬបង្កនូវបាតុភាពផ្សេងៗឡើយ ប៉ុន្តែពេលដែលកម្លាំង វាយបានខ្លះៗ ម្ចាស់ផ្ទះទាំងនេះបានប្រាប់ថា៖ ចាំពួកគាត់វាយរុះរើចេញវិញដោយខ្លួនឯង ទើបក្រោយមកលោក បានដឹកនាំកម្លាំងត្រឡប់ក្រោយវិញរង់ចាំមើលថាតើពួកគាត់រុះរើ ឬមិនព្រមរុះរើ ហើយបើមិនព្រមទេលោកនឹងនាំកម្លាំងទៅវាយម្ដងទៀត ហើយនេះគឺការបើកផ្លូវដែលមានស្រាប់ ដើម្បីបង្ការពេលមានឧប្បត្តិហេតុអ្វីមួយកើតឡើងដូចជាអគ្គិភ័យ ឬការសង្គ្រោះបន្ទាន់នោះ ងាយស្រួលជួយពួក គាត់បានទាន់ពេល៕

 

ដកស្រង់ពី៖កោះសន្តិភាព