បណ្តាញសង្គម

គ្រាន់តែ​ខម​មិន​ចូល​ផេ​ក​ស្នងការ​ភ្លាម​! ចុះ​ដល់ទី​តាំង​ភ្លែត​​ «រឿងផឹកស៊ីបង្ករំខាន»

រាជធានីភ្នំពេញ៖ ទោះបីជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានក្រើនរម្លឹកម្តងហើយម្តងទៀត ឲ្យពលរដ្ឋខ្មែរបន្តប្រុងប្រយ័ត្នខ្ពស់ កុំមានការធ្វេសប្រហែសឲ្យសោះ មិនអញ្ចឹងកម្ពុជាអាចនឹងប្រឈមមុខនៃរលកទី២ នៃកូវីដ១៩ ដូច្នេះ បងប្អូនមិនគួរជួបជុំផឹកស៊ីមិនរក្សាគម្លាតសុវត្ថិភាពនោះទេ ។

យ៉ាងណាមិញ នៅតែមានបងប្អូនមួយចំនួនបន្តការជួបជុំផឹកស៊ី ហាក់មិនអើពើនឹងការរក្សាគម្លាតសុវត្ថិភាពឡើយជាងនេះទៅទៀត ថែមទាំងផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខានដល់អ្នកជិតខាងថែមទៀតផង ។ ជាក់ស្តែង នារាត្រីថ្ងៃទី០៧ និងទី០៨ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅសមត្ថកិច្ចប៉ូលីសបានចុះទៅទីតាំងមួយចំនួននៅរាជធានីភ្នំពេញ ដែលបានផឹកស៊ីបង្កជាសំឡេងរំខានដល់អ្នកជិតខាង ។

នេះបើយោងតាមព័ត៌មានពីផេកស្នងការនគរបាលរាជធានីភ្នំពេញ ។សមត្ថកិច្ចបានបញ្ជាក់ថា «មិនឲ្យប្រជាពលរដ្ឋទាស់ចិត្តឡើយ ទទួលបានខំមិនភ្លាម ចុះដល់ទីតាំងភ្លាម ។

ទទួលបានខំមិនប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការទំនាក់ទំនងទៅតាមបណ្តាខណ្ឌប៉ុស្តិ៍ភ្លាម ដើម្បីចុះដល់ទីតាំងដែលផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខានដល់អ្នកជិតខាង ដោយបានធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ ភ្លាមៗផងដែរ» ។

មួយករណីទៀតកាលពីរាត្រីថ្ងៃទី ០៨ មិថុនានោះ សមត្ថកិច្ថដោយអនុវត្តតាមការណែនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស តាមដានជាប្រចាំរាល់ខំមិនដែលជាកង្វល់របស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើការផ្តល់ព័ត៌មានបន្តដល់ខណ្ឌ និងប៉ុស្តិ៍ និងមានវិធានការណ៍ភ្លាមៗ ចំពោះទីតាំងដែលផឹកស៊ីចាក់ធុងបាស់បង្កសម្លេងរំខាន ដែលធ្វើឲ្យអ្នកជិតខាងមិនអាចសម្រាកបាន ៕

ដកស្រង់ពី់៖កោះសន្តិភាព