Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្នាក់របួសធ្ងន់ ហើយម្នាក់ទៀត បាក់ដៃបាក់ជើង បែកក្បាលលៀនគ្រាប់ភ្នែក ស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ក្រោយត្រូវរថយន្តបុក

  • បោះពុម្ព

ភ្នំពេញ៖ អ្នកជិះម៉ូតូ ពីរនាក់ ម្នាក់កំពុង សង្គ្រោះបន្ទាប់ នៅក្នុងមន្ទីរពេទ្យ ឯម្នាក់ទៀត របួសបាក់ដៃ បាក់ជើង បែកក្បាល លៀនគ្រាប់ភ្នែក រហូតដល់ ស្លាប់ ខណៈបញ្ជូន ដល់មន្ទីរពេទ្យ បន្ទាប់ពី ត្រូវរថយន្ត បើកបុក ពេញទំហឹង នៅម៉ោង១ និង៣០នាទី រំលង អធ្រាត្រឈាន ចូលថ្ងៃទី១០ ខែកញ្ញា តាមផ្លូវ៤៣២ កែង១៣៥ ខាងក្រោយ វិទ្យាល័យ ទួលទំពូង ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន ។

អ្នកធ្វើដំណើរម្នាក់ បានឲ្យដឹងថា បុរសទាំងពីរនេះ ត្រូវបានរថយន្ត ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មិនចាំ ស្លាកលេខ បើកបរបុក ខណៈកំពុងធ្វើ ដំណើរ តាមផ្លូវលេខ៤៣២ ពីលិចទៅកើត ស្របពេលដែល ម៉ូតូសង់កូរ៉េ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AP 7064 ជនរងគ្រោះកំពុង ធ្វើដំណើរតាម ផ្លូវលេខ១៣៥ ពីត្បូងទៅជើង។

អ្នកដំណើរនោះ បានបញ្ជាក់ទៀតថា មកដល់ចំណុច ផ្លូវកែងរថយន្ត បើកលឿន បានបើកទៅបុក ម៉ូតូពេញទំហឹង រួចផ្លោង អ្នកជិះម៉ូតូ បោកនឹងថ្នល់ រងរបួសធ្ងន់ ទាំងពីរនាក់ ចំណែករថយន្ត បង្កបានជ្រុល ទៅបុកជញ្ជាំងផ្ទះ ចាក់សោទុក ប្រជាពលរដ្ឋ ធ្វើឲ្យបាក់អស់ មួយប្រលោះ និងបុកផុងទ្វារ រូតមួយផ្ទាំង ហើយរថយន្ត បង្កបើករត់ គេចបាត់ ។

សាក្សី នៅកន្លែង កើតហេតុ បានឲ្យដឹងថា រថយន្តបង្ក បើកបុកម៉ូតូ ចំមួយកំណាត់ ខាងមុខ ធ្វើឲ្យម៉ូតូវេចកង់ ផ្នែកខាងមុខខ្ចេច និងធ្លាក់ម៉ាស៊ីន បណ្តាលឲ្យ អ្នកបើម៉ូតូបាក់ដៃ បាក់ជើង បែកក្បាល លៀនគ្រាប់ភ្នែក ហូរឈាម ជោកខ្លួន ដោយឡែក អ្នករួមដំណើរ ម្នាក់ទៀត បានបាក់ដៃ បាក់ជើង រងរបួសធ្ងន់ សន្លប់ស្តូក ស្តឹងទំាង ២នាក់ ។

សាក្សី ក៏បានបន្តទៀតថា អ្នករងរបួស ធ្ងន់ទាំង២នាក់ ត្រូវបានរថយន្ត សង្ក្រោះ ឯកជន ដឹកយកទៅ ព្យាបាល នៅ មន្ទីរពេទ្យ កាល់ម៉ែត ស្របពេលនោះ មានជនឆ្លៀត ឱកាសម្នាក់ បានអះអាងថា ជាសាច់ញាតិ របស់ជន រងគ្រោះហើយ ចាត់ចែង ប្រគល់ម៉ូតូ ឲ្យសមត្ថកិច្ច យកទៅរក្សាទុក ចំណែករូបគេ ឡើងជិះ រថយន្ត ទៅជួយមើល នៅមន្ទីរពេទ្យ លុះពេលជូន ទៅដល់មន្ទីរពេទ្យ ស្រាប់តែបន្លំលូក យកកាបូបលុយ និងទូរស័ព្ទ របស់ជនរងគ្រោះ ហើយគេច ខ្លួនទៅបាត់។

ដោយសារ តែមាន ជនឆ្លៀតឱកាស បន្លំ លួចយកកាបូប ជនរងគ្រោះ ទាំងពីរនាក់នេះ ទើបសមត្ថកិច្ច នៅមិន អាចស្គាល់ អត្តសញ្ញាណ ជនរងគ្រោះ គឺរង់ចំាដល់ អ្នករបួសធ្ងន់ ដឹងខ្លួនសិន ៕

ដកស្រង់ពី៖ ដើមអម្ពិល