Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​លួច​ធុង​ទឹកកក​រួម​នឹង​តុ​កៅអី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់បានអ្វីសកម្មភាពលួចយកធុងទឹកកកព្រមទាំងតុ និងកៅអី ពីក្នុងតូបកាហ្វេមួយកន្លែងនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ រួចយកទៅលក់ទុកនៅក្នុងផ្ទះមួយកន្លែង ផ្សេងទៀត នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ដើម្បីរកទីតាំងលក់ចេញ ប៉ុន្តែទីបំផុតមិនអាចគេចចេញ ពីក្រសែភ្នែកនគរបាលបានឡើយ។

ក្រោយពីទទួលបានបណ្ដឹងពីម្ចាស់តូបកាហ្វេនោះរួចមក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ចេញល្បាតធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាននាំទៅចាត់ការតាមច្បាប់ ខណៈមិនទាន់រកកន្លែង លក់បានផង។ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចតូបកាហ្វេ ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃស ខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់នោះរួមមាន៖ ១-ឈ្មោះ ស្រេង ហុក អាយុ៤២ឆ្នាំ, ២-ឈ្មោះ សុខ វិចិត្រ អាយុ៣២ឆ្នាំ និង៣-ឈ្មោះ អ៊ួច ឡា អាយុ៣៣ឆ្នាំ អ្នកទាំង៣នាក់នេះស្នាក់នៅក្នុងឃ្លាំងអេតចាយ ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដោយឡែកម្ចាស់តូបកាហ្វេឈ្មោះ ហ៊ូ វិបុល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយចាប់ខ្លួនជនសង្ស័យ នគរបាលដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូម៉ាកយ៉ាម៉ាហាស៊ីរូស ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូចាស់) សណ្តោងកន្ទុយរ៉ឺម៉ក១គ្រឿង ដែលជារបស់ជនសង្ស័យជិះ ធ្វើសកម្មភាព, ធុងទឹកកកធំ១,តុអ៊ីណុកចំនួន២,កៅអីដែកពណ៌ខ្មៅចំនួន០២ ដែលជារបស់ម្ចាស់តូប កាហ្វេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បន្ទាប់ពីឈប់លក់កាហ្វេ ម្ចាស់ផ្ទះបានរៀបចំតុកៅអី និងធុងទឹកកកទុកដាក់នៅក្នុងតូបកាហ្វេខាងមុខផ្ទះ រួចក៏បានចូលដេកក្នុងផ្ទះ ប៉ុន្តែតូបកាហ្វេរបស់គាត់នោះពុំមានទ្វារ និងរបងព័ទ្ធជុំវិញឡើយ។ លុះដល់វេលារំលងអាធ្រាត្រក្រុម ជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចយកសម្ភារខាងលើ ហើយត្រូវបានអ្នកជិតខាងឃើញ ចំណែកម្ចាស់មិនបានឃើញទេ ប៉ុន្តែខណៈពេលគាត់កំពងដេកលង់លក់ស្រាប់តែអ្នកជិតខាងទូរស័ព្ទ ប្រាប់ថា មានជនសង្ស័យចូលលួចយកអីវ៉ាន់ទើបភ្ញាក់។

បន្ទាប់មកបានចេញមើលអត់ឃើញ ជនសង្ស័យទេ តែបាត់ធុងទឹកកក និងតុ ព្រមទាំងកៅអី រួចគាត់បានទូរស័ព្ទរាយការណ៍ប្រាប់នគរបាល ហើយបន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោ បានបញ្ជាឲ្យកម្លាំងនគរបាលប៉ុស្តិ៍ព្រៃសចេញល្បាតធ្វើការស្រាវជ្រាវជាបន្ទាន់។

ប្រភពដដែលបានបន្តថា ក្រោយពីទទួលបញ្ជារបស់លោកអធិការកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស បានចេញអន្តរាគមន៍ និងល្បាតពួនស្ទាក់តាមរកជនសង្ស័យរហូតដល់ត្រង់ចំណុចផ្លូវបេតុងកែងស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅក្នុងភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ។

បានប្រទះឃើញក្រុមជនសង្ស័យ កំពុងតែជិះម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កក្នុងទិសដៅពីជើងទៅត្បូងប៉ុន្តែមិនបានឃើញធុងទឹកកក និងតុកៅអីលើនោះទេ ពេលនោះដោយមានការសង្ស័យក ម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យទាំងនោះ នាំយកទៅធ្វើការសាកសួរតាមជំនាញ។

ភ្លាមៗនោះដោយមិនអាចប្រកែកបានជនសង្ស័យ បានសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពលួចយកធុងទឹកកក និងតុ កៅអីពីតូបកាហ្វេមួយកន្លែង ខាងលើនោះ និងបានយកទៅលាក់ទុកនៅផ្ទះមួយកន្លែងទៀតក្នុងស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានចម្លើយសារភាពនេះហើយកម្លាំង នគរបាលខណ្ឌដង្កោ និងប៉ុស្តិ៍ព្រៃសបានចុះទៅដកហូតយកវត្ថុតាងទាំងអស់រួចនាំយកទៅកាន់ ផ្នែកព្រហ្មទណ្ឌ នគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព