Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់ចាប់​ប្អូនថ្លៃ​ស្រី និង​កូនស្រីបានសម្រេច ថែម​ទាំង​បំពាន​ប្រាណ​ម៉ែក្មេក​ទៀត

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង០៨ និង២០នាទី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានប្រព្រឹត្តបទល្មើសចាប់រំលោភសេពសន្ថវៈកូនស្រីបង្កើតខ្លួន និងប្អូនថ្លៃស្រីម្នាក់ ថែមទាំងបានបំពានប្រាណរបស់ម៉ែក្មេកទៀត (លូកច្របាច់ដោះ) ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសែនមនោរម្យ ឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើតាមពាក្យបណ្ដឹងរបស់ឈ្មោះ ចើម ហ៊ាង ភេទស្រី អាយុ២៥ឆ្នាំ បានទៅប្តឹងនៅការិយាល័យប្រឆាំងការជួយដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

បើតាម មន្ត្រីនគរបាលប៉ុស្ដិ៍សែនមនោរម្យ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អុល ហ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិព្នង រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ចំណែកឯជនរងគ្រោះ មានចំនួន ០៣នាក់ រួមមាន ៖ ទី១-ឈ្មោះច.ទ ភេទស្រី អាយុ២០ឆ្នាំ ត្រូវជាប្អូនថ្លៃ រស់នៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ទី២-ឈ្មោះទ.យ ភេទស្រី ត្រូវជាម្ដាយក្មេក រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងទី៣-កុមារី អាយុ៣ឆ្នាំ ត្រូវជាកូនបង្កើតជនសង្ស័យ រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលប៉ុស្ដិ៍សែនមនោរម្យ បានបន្ថែមថា ជនសង្ស័យបានប្រព្រឹត្តបទល្មើសកាលពីឆ្នាំ២០១៧ មិនចាំថ្ងៃខែ បានធ្វើសកម្មភាពរំលោភទៅលើប្អូនថ្លៃស្រីបានសម្រេចចំនួន ១ដង ស្ថិតនៅភូមិចំការតែ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

បន្ទាប់មក នៅថ្ងៃទី០២ មិថុនា ២០២០ វេលាម៉ោងប្រហែលជាង១០យប់ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលូកច្របាច់ដោះរបស់ម្ដាយក្មេក ប្រព្រឹត្តនៅក្នុងផ្ទះចំការ ក្នុងក្រុមពូឡា ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

លុះនៅថ្ងៃទី០៣ មិថុនា ២០២០ វេលាម៉ោងប្រហែល១០យប់ បុរសដដែលនេះ បានធ្វើសកម្មភាព ដោយយកម្រាមដៃលូកប្រដាប់ភេទ និងរំលោភកូនស្រី របស់ខ្លួនឯង រហូតបានសម្រេចចំនួន១ដង ស្ថិតនៅផ្ទះចំការក្នុងក្រុមពូឡា ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅប៉ុស្ដិ៍នគរបាលសែនមនោរម្យ ដើម្បីជំនាញបន្ដនីតិវិធី តាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព