Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់​​ជំនាញ​ខាង​លូក​ហោប៉ៅ​តាម​ផ្សារ ពេល​នេះ​អស់​លក្ខណ៍​​ហើយ

  • បោះពុម្ព

ខេត្តសៀមរាប ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចោរស្រីម្នាក់ជំនាញខាងដើរលូកយកលុយគេតាមផ្សារនោះអស់លក្ខណ៍ហើយ ក្រោយពីត្រូវបានប្រជាពលរដ្ឋចាប់បាន រួចប្រគល់ឱ្យប៉ូលិសមូលដ្ឋានយកទៅសួរនាំ រួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅអធិការ ដ្ឋាននគរបាលក្រុង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅបរិវេណក្នុងផ្សារក្រោម ស្ថិតក្នុងភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានប្រាប់ថា បន្ទាប់ពីមានពលរដ្ឋចាប់បានចោរស្រីជើងឆើតម្នាក់ជំនាញខាងធ្វើសកម្មភាពដើរលួចលុយប្រជាពលរដ្ឋដែលមកទិញឥវ៉ាន់ក្នុងផ្សារក្រោម រួចយកមកប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ដង្គំ ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកបានបន្ថែមថា ជនសង្ស័យជាចោរស្ត្រីជើងឆើតខាងលើមានឈ្មោះ យស់ ស្រីម៉ៅ អាយុ៤៣ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (យកប្រាក់)។

ចំណែកជនរងគ្រោះ ហួត យឿន ភេទស្រី អាយុ៦៦ឆ្នាំ មានទីលំនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។លោកបានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី១០ ខែមិថុនា វេលាម៉ោង១០នាទីព្រឹក ស្ថិតនៅចំណុចបរិវេណក្នុងផ្សារក្រោម ភូមវិហាចិន មានករណីអំពើលួច (យកប្រាក់) ដោយជនសង្ស័យបានដើរទៅផ្សារក្រោមចាស់ ក្នុងគោលបំណងទៅទិញម្ហូប លុះពេលដើរទៅដល់កន្លែងលក់ចានឆ្នាំង ស្រាប់តែឃើញមានស្ត្រីចំណាស់ម្នាក់ដើរចេញពីកន្លែងលក់ចានឆ្នាំបានបន្តិច ហើយណាមួយកន្លែងនោះរាងចង្អៀតព្រោះតែមានមនុស្សច្រើនផងដែរ ជនសង្ស័យក៏ដើរតាមពីក្រោយស្ត្រីរងគ្រោះ រួចក៏យកដៃស្ដាំលូកយកប្រាក់នៅហោប៉ៅខាងឆ្វេងរបស់ជនរងលួចបានលុយចំនួន៥០ដុល្លារ និងលុយខ្មែរចំនួន២៨៤០០០រៀល។

ប្រភពដដែលបន្តថា ក្រោយពេលធ្វើសកម្មភាពលួចលុយរួច ជនរងគ្រោះក៏បានចាប់ដៃជនសង្ស័យជាប់ ហើយក៏បានប្រគល់ឱ្យសន្តិសុខផ្សារយកមកប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដើម្បីសួរនាំ។

ក្រោយពីការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកលុយពីគេពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ (ចោរស្រី) ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់។ ចំណែកលុយ ដែលចោរស្រីលួចពីជនរងគ្រោះនោះ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើការប្រគល់ឱ្យស្ត្រីរងគ្រោះវិញហើយ៕

ដកស្រង់ពី៖កោះសន្តិភាព