Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់គាំងថ្លែងមិនចេញ ​បានត្រឹម​​ឈរ​សំឡឹង​​​​ភ្លើងបំផ្លាញ​​​​​ចម្ការ​​​​ហ្មត់

  • បោះពុម្ព

ខេត្តប៉ៃលិន ៖ ម្ចាស់ចម្ការម្នាក់ស្លុតស្មារតីស្ទើរតែគាំងបេះដូង ពេលក្រឡេកឃើញដំណាំរបស់ខ្លួន២កន្លែង ស្ថិតនៅក្បែរគ្នា ត្រូវបានអគ្គិភ័យលេបត្របាក់ប៊ិះអស់ទាំងស្រុង ដោយសង្ស័យមានអ្នកដើររកឃ្មុំតាមព្រៃ ដុតភ្លើងអត់ពន្លត់ បណ្តាលឱ្យឆេះរាល រហូតចូលទៅដល់ដំណាំរបស់ខ្លួនអស់ជាច្រើន ខណ:ម្ចាស់ជាប់រវល់ធ្វើការនៅកន្លែងផ្សេង ក៏រាលឆេះផ្អើលដល់រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍តែម្តង ។

ហេតុការណ៍ភ្លើងឆេះដំណាំក្នុងចម្ការនេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀលថ្ងៃទី១១ មិថុនា ស្ថិតនៅចំណុចទួលរំដេង ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ម្ចាស់ចម្ការ មានឈ្មោះ លឹម សុខនីម ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយត្រូវភ្លើងឆេះរាល បណ្តាលឱ្យឆេះខូចខាតដំណាំដូចជា ៖ ឆេះតាង៉ែនអស់ចំនួន៤០០ដើម ដំណាំស្វាយចំនួន២០០ដើម ដើមដូងចំនួន៥៥ដើម និងដើមចេកចំនួន៦០គុម្ព ។

ប្រភពបន្តទៀតថា ភ្លើងបន្តរាលឆេះ ដល់ដំណាំរបស់ខ្លួននៅកន្លែងក្បែរគ្នាមួយចម្ការទៀត ស្ថិតនៅក្បែរបន្ទាយអូរអែម ក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បណ្តាលឱ្យរងការខូចខាតដូចជា ៖ ដំណាំចេក អស់ចំនួន២៥០ដើម ដំណាំត្រប់អស់ចំនួន៤០ម៉ែត្របួនជ្រុង ។

ប្រភពបញ្ចាក់ទៀតថា ក្រោយពីបានទទួលបានដំណឹងពីម្ចាស់ចម្ការភ្លាម កម្លាំងនគរបាលប៉ុស្តិ៍បរយ៉ាខា កម្លាំងអធិការនគរបាលក្រុងប៉ៃលិន និងកម្លាំងនគរបាល ស្នងការខេត្ត បានចុះទៅជួយអន្តរាគមន៍ ដោយប្រើប្រាសរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ។

សូមបញ្ជាក់ថា ៖ នៅក្នុងចម្ការខាងលើ មានពេញទៅដោយស្មៅងាប់ៗ ជាច្រើន ដោយម្ចាស់បាញ់ថ្នាំស្មៅកាលពីថ្មីៗកន្លងទៅ លុះភ្លើងឆេះនៅក្នុងព្រៃ ក្បែរចម្ការ ក៏បណ្តាលឱ្យរាលឆេះចូលដល់ក្នុងចម្ការ យ៉ាងលឿនតែម្តង ស្ទើរតែពន្លត់មិនទាន់នោះឡើយ ។ តែសំណាងល្អ រោងចាំចម្ការនៅក្បែរនោះ មិនត្រូវបានភ្លើងឆេះដល់នោះទេ ក្រោយពីមានរថយន្តពន្លត់អគ្គីភ័យចុះទៅជួយទាន់ពេល ៕

 

ដកស្រង់ពី៖កោះសន្តិភាព