បណ្តាញសង្គម

នាំ​គ្នា​ភ័យ​ស្លន់ស្លោ ទុ​ស្សេ​ខ្សែភ្លើង​នៅ​សណ្ឋាគារ ណៃ អុីន ជាន់​ទី​៤

រាជធានីភ្នំពេញ ៖ ទុស្សេខ្សែភ្លើងបង្កឲ្យមានផ្សែងយ៉ាងខ្មួលខ្មាញ់ហ៊ុយចេញពីបន្ទប់ជាន់ទី៤ ក្នុងសណ្ឋាគារ ណៃ អ៊ីន ធ្វើឲ្យមានការភ្ញាក់ផ្អើលភ័យស្លន់ស្លោ ដែលហេតុការណ៍នេះកើតឡើង ការពីវេលាម៉ោង០៧ និង២០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីម្ចាស់សណ្ឋាគារ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងទុស្សេចេញពីខាងលើមក គាត់ក៏បានរត់ចេញមកក្រៅផ្ទះ ឃើញផ្សែងហ៊ុយចេញពីបន្ទប់ជាន់ទី៤ គាត់បានឡើងទៅដល់ខាងលើបន្ទប់នោះ បើកទ្វារឃើញផ្សែង ហ៊ុយឡើងពេញបន្ទប់ក៏បានទាក់ទងទៅកាន់សមត្ថកិច្ចឲ្យជួយហៅរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំង កន្លែងកើតហេតុទាក់ទងទៅកាន់រថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ និងតទុយោទឹកដល់ជាន់ទី៤ ដើម្បីធ្វើការបាញ់ពន្លត់ភ្លាមៗ។ ក្នុងប្រតិបត្តិការបាញ់ពន្លត់នេះ គឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ បីគ្រឿងទើបបាត់ផ្សែង និងរលត់១០០% ខូចខាតអីវ៉ាន់នៅក្នុងបន្ទប់តែបន្តិចបន្តួចប៉ុណ្ណោះ៕

ដកស្រង់ពី៖កោះសន្តិភាព