Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់​រាងចាល​មែន​! ចេញពី​គុក​ហើយ​នៅ​​តែ​ធ្វើ​ដដែល ត្រូវ​ញាត់​ចូល​គុក​វិញ

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ អតីតទណ្ឌិតម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួនតាមដីកាបញ្ជាតំណាងអយ្យការអមសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី ១៣ ខែមិថុនា នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដែលជាប់ពាក់ព័ន្ធនឹងអំពើចោរកម្មកាលពីកន្លះខែមុន។

លោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផល វិចិត្រ ហៅបារាំង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ។

លោកថា ជននេះត្រូវកម្លាំងជំនាញចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ៩០ ដ.ប.ច.ខ របស់លោក សេង ផានិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ដែលជាប់សង្ស័យប្រព្រឹត្តអំពើចោរកម្ម (លួចកាបូបលុយ) កាលពីកន្លះខែមុន តែក្រោយប្រព្រឹត្តិបទល្មើសជននេះបានសម្ងំលាក់ខ្លួន រហូតមកដល់ពេលនេះ។ បើយោងលើដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការខាងលើនេះ ឈ្មោះផល វិចិត្រ ហៅបារាំង បានធ្វើសកម្មភាពលួចយកកាបូបពណ៌ខ្មៅ របស់ជនរងគ្រោះឈ្មោះ នាក់ ឌីណា ភេទស្រី អាយុ៤៨ឆ្នាំ កាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅនេះ នៅចំណុចភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

បើតាមការអះអាងរបស់ជនរងគ្រោះថា កាបូបដែលជនដៃដល់បានលួចទៅនោះ មានលោហៈធាតុ០១ខ្សែ, ប្រាក់ដុល្លារចំនួន៤៥០ដុល្លារ, ប្រាក់ខ្មែរចំនួន៤០ម៉ឺនរៀល និងទូរស័ព្ទដៃចំនួន២គ្រឿង ប៉ុន្តែនៅពេលត្រូវចាប់ខ្លួន សមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួនមាន ទូរស័ព្ទដៃចំនួន២គ្រឿង, លោហៈធាតុ និងបន្តោង០១ខ្សែ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា ជននេះបានសារភាពចំពោះកំហុសឆ្គងដែលខ្លួនបានប្រព្រឹត្តហើយ។ ប៉ុន្តែលោកបានបញ្ជាក់បន្ថែមថា បើតាមប្រវត្តិជននេះធ្លាប់ជាប់គុកម្ដងហើយ ដោយសាររពឹសដៃលួចទ្រព្យអ្នកដទៃ តែជននេះមិនរាងចាលទេ។ ក្រោយចេញពីគុកលួចទៀត ហើយពេលនេះ ក៏ត្រូវចាប់ញាត់គុកវិញជាថ្មីទៀតដែរ៕

ដកស្រង់ពី៖កោះសន្តិភាព