Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រពឹសមាត់​ប្រាប់​ប៉ូលិស ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ស្ទាក់ សំណាងល្អ​រត់​ចោល​ម៉ូតូ

  • បោះពុម្ព

ខេត្តសៀមរាប ៖ បុរសជនរងគ្រោះម្នាក់ រពឹសមាត់ប្រាប់ប៉ូលិស ហើយផ្តួលម៉ូតូចោល ត្រូវក្រុមក្មេងស្ទាវស្ទាក់ ចំនួន៥នាក់ កាប់ម៉ូតូ ហើយរត់គេចខ្លួនបាត់ នៅសល់ម្នាក់ត្រូវកម្លាំង កងរាជអាវុធហត្ថខេត្ត ចុះធ្វើការឃាត់ខ្លួនបាន រួចនាំយកមកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់។

ហេតុការគួរឱ្យ ភ្ញាក់ផ្អើលដូចរឿងហុងកុង ក្នុងកណ្តាលក្រុងសៀមរាបនោះ បានកើតឡើងនៅវេលាម៉ោង២ រសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវកូម៉ៃ ក្រោយមន្ទីរពេទ្យគន្ធបុប្ផា ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។បើតាមប្រភពពីកម្លាំង កងរាជអាវុធហត្ថខេត្តបានប្រាប់ថា មានក្មេងស្ទាវមួយក្រុមចំនួន៥នាក់ បានកាប់ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ មៀន ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារ មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

មុនពេលកើតហេតុ ជនរងគ្រោះបានឃើញ ក្រុមជនសង្ស័យ មួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូកាត់តាមមុខសណ្ឋាគារការ៉ង់អូតែល ប្រដាប់ដោយកាំបិត និងដាវសាំម៉ូរ៉ៃ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ទើបជនរងគ្រោះ បានរាយការណ៍មកសមត្ថកិច្។

ច ហើយជនរងគ្រោះបានជិះម៉ូតូតាមពីក្រោយ ខណៈពេលនោះ ជនសង្ស័យក្រឡេកឃើញ ក៏ពួនស្ទាក់ បន្ទាប់មកជនរងគ្រោះ ក៏ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួន ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូទៅដល់ម៉ូតូជនរងគ្រោះក៏នាំគ្នាដកដាវ និងកាំបិត ធ្វើសកម្មភាពកាប់មកលើម៉ូតូជនរងគ្រោះម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១.I.១៨០៣ យកតែម្តង បណ្តាលឱ្យខូចខាត បែក កុងទ័រ,បែកអាវខាងឆ្វេង, និងស្តុបខាងក្រោយ។

ប្រភពបានបញ្ជាក់ថា ចំណែកជនសង្ស័យ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តយើងឃាត់ខ្លួនបានម្នាក់ ក្នុងចំណោម៥នាក់ មានឈ្មោះ យ៉ាង មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

រីឯបក្ខពួក៤នាក់ នាក់បានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោម៥នាក់ ក្នុងនោះបានធ្វើការដកហូតបាន វត្ថុតាងរួមមាន៖ កាំបិតតាំងតោ ចំនួន១, ស្រោមដាវ ចំនួន១, ប្រដាប់ជក់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូន ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព