Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ឆែកឆេរ​ឃ្លាំង​ក្រុមហ៊ុន​អា​តូ​មី រក​ឃើញ​ផលិត​គ្រឿងសម្អាង​៣៩​មុខ​គ្មាន​ច្បាប់​អនុញ្ញាត

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកផលិតផលរបស់ក្រុមហ៊ុនអាតូមី(ខេមបូឌា) ខូអិលធីឌី មួយកន្លែង ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃចុះឆែកឆេរដោយរកឃើញផលិតផល គ្រឿងសម្អាង ចំនួន៣៩មុខ ដែលស្តុបទុកក្នុងឃ្លាំង គ្មានច្បាប់អនុញ្ញាតព្រមទាំងនាំខ្លួនម្ចាស់ជាជនជាតិកូរ៉េ ទៅសាកសួរ។

ការឆែកឆេរ បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ១០ និង២០នាទីព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅទីតាំងឃ្លាំង អត់ច្បាប់មួយកន្លែងស្ថិតនៅភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយបានបញ្ចប់ នៅវេលាល្ងាចដោយមានការចម្រូងចម្រាសគ្នាផងដែរ។

ក្នុងប្រតិបត្តិការនេះដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន និងជាប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនិងមានការសម្របសម្រួល ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួម ពីសមត្ថកិច្ចមូលដ្ឋានផងដែរ។តាមព័ត៌មានឲ្យដឹងថា នៅក្នុងការឆែកឆេរ សមត្ថកិច្ចចម្រុះ បានរកឃើញផលិតផល គ្រឿងសម្អាង ចំនួន ៣៩មុខ ដែលសមត្ថកិច្ច មានការសង្ស័យថា ស្តុក ចែកចាយ វេចខ្ទប់ ក្លែងម៉ាកគ្មានច្បាប់អនុញ្ញាត។

តាមលោកឧត្តមសេនីយ៍ ទូច យុទ្ធា ដែលជាអ្នកដឹកនាំ ក្នុងប្រតិបត្តិការបានឲ្យដឹងថា ទីតាំងស្តុបផលិតផលគ្រឿងសម្អាងនេះពុំមានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាលនោះទេ ហើយចំពោះសីតុណ្ហភាពនៅក្នុងទីតាំងនោះ គឺមានកម្តៅចំនួន៣៦អង្សារដែលខុស បែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ទោ បានឲ្យដឹងទៀតថា នៅក្នុងការត្រួតពិនិត្យមុនដំបូង ម្ចាស់ទីតាំង មិនបានសហការណ៍នោះទេ ធ្វើឲ្យដំណើរការប្រតិបត្តិការឆែកឆេរ តាំងពីព្រឹករហូតវេលាល្ងាច ទើបចប់។

បន្ទាប់ពីធ្វើការត្រួតពិនិត្យ រួចព្រះរាជ្ញារង បានសម្រេច ដកហូតវត្ថុតាងខាងលើនេះជាបណ្តោះអាសន្ន ហើយរក្សាទុកនៅក្នុងទីតាំងដដែល ដោយធ្វើការបិទឃ្លុំបេ ជាបណ្តោះអាសន្នតម្រូវឲ្យម្ចាស់ទីតាំងជាអ្នកមើលការ ទទួលខុសត្រូវ មិនឲ្យបាត់បង់ ឬមានការខូចខាតរង់ចាំការសម្រេច ជាក្រោយ។

ដោយឡែកម្ចាស់ទីតាំងឈ្មោះ OH JAE HOON ជាជនជាតិកូរ៉េ នាំខ្លួនទៅបំភ្លឺនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ទោះបីជាយ៉ាងណា កោះសន្តិភាព ពុំទទួលបានការបំភ្លឺណាមួយពីក្រុមហ៊ុនឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព