Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនមនុស្ស២នាក់ ដែលតែងធ្វើសកម្មភាពដើរទារលុយពលរដ្ឋនៅតាមតំបន់ឆ្នេរអារីស្ដុន ខេត្តព្រះសីហនុ

  • បោះពុម្ព

(ព្រះសីហនុ)៖ មនុស្ស២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន ក្រោយពួកគេតែងតែធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ នៅតំបន់ឆ្នេរអារីស្ដុន ផ្ទុយពីអ្វីដែលជាការរៀបចំបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំខេត្តមួយនេះ។

របាយការណ៍របស់សាលាខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បុគ្គលទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ដើម្បីយកមកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់ការធ្វើសកម្មភាព។

សមត្ថកិច្ចបានបញ្ជាក់ថា មនុស្សទាំងពីរនាក់នេះ តែងតែបន្លំខ្លួនជាប្រជាការពារហើយធ្វើសកម្មភាពដើរទារលុយប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរអារីស្ដុន យ៉ាងអនាធិបតេយ្យផ្ទុយពីអ្វីដែលជាការណែនាំ និងរៀបចំរបស់ថ្នាក់ដឹកនាំខេត្ត ធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋមកលេងកម្សាន្ដ។

គួរជម្រាបថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គឺតែងតែចេញនូវបទបញ្ជាជាប្រចាំ ឲ្យកម្លាំងសមត្ថកិច្ចត្រូវរៀបចំសណ្ដាប់ធ្នាប់នៅតាមតំបន់ឆ្នេរ ហើយមិនអនុញ្ញាតឲ្យបុគ្គលណាដើរទារលុយពីប្រជាពលរដ្ឋនោះទេ ពោលប្រសិនបើមានសកម្មភាពនេះ ត្រូវបញ្ឈប់ និងចាប់ខ្លួនមនុស្សទាំងអស់នោះភ្លាម៕

FRESH NEWS