Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្តហ៊ី យ៉ាន់ដាយ ៥តោន បានបើកបរចូលចង្ហុក ធ្វើឲ្យឡាប់ផ្ងារជើងឡើងលើ នៅកណ្ដាលផ្សារ

  • បោះពុម្ព

ត្បូងឃ្មុំ៖ មានករណី គ្រោះថ្នាក់ ចរាចរណ៍មួយ នៅចំនុច ផ្សារស្ទឹង ស្ថិតនៅភូមិកណ្ដោកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វេលាម៉ោង ៧៖១៥ នាទីព្រឹក នៅថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០១៤ ។

តាមប្រភព ព័ត៌មាន នគរបាលម្នាក់ បានឲ្យដឹងថា មានរថយន្ដ ដឹកមីខ្លាឃ្មុំ ក្រហម ចេញពីប្រទេស វៀតណាម មួយគ្រឿង ម៉ាក់ ហ៊ីយ៉ាន់ដាយ ទំងន់៥តោន មានស្លាកលេខ យ០៦០០០ ភ.ព៣ បើកបរដោយ បុរសឈ្មោះ ញ៉េ ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ រស់នៅខេត្ត ព្រៃវែង មានទិសដៅពីកើត ទៅលិច លុះមកដល់ កន្លែងកើតហេតុ បានបើក ចូលចង្ហុក បណ្ដាល ឲ្យក្រឡាប់ ផ្ងារជើង ឡើងលើ នៅកណ្ដាល ផ្សារតែម្ដង។

សូមបញ្ជាក់ថា៖ ករណីរ គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បណ្ដាលមកពីការ ដឹកសំពឹង សំពោង ដឹកលើស ទំងន់បើកបរ ខ្វះការ ប្រុងប្រយ័ត្ន របស់តៃកុង និងផ្នែកបច្ចេកទេស មិនគិតដល់ សុវត្ថិភាព ខ្លួនឯង និងអ្នកដទៃ ដែលកំពុង ធ្វើដំណើរលើដងផ្លូវ ។ ករណី គ្រោះថ្នាក់ ចរាចរណ៍នេះដែរ បណ្ដាលឲ្យ តៃកុងរថយន្ថ រងរបួសស្រាល រួចក៏បានរត់ គេចខ្លួនបាត់ ស្រមោល រីឯរថយន្ត ត្រូវបានម្ចាស់ ស្ទួចយក ទៅជួសជុល ដោយខ្លួនឯង ។ 

ប្រជាពលរដ្ឋ សំណូមពរ សូមឲ្យតៃ កុងឡានទំាងអស់ សូមមេត្ដា ប្រកាន់ភ្ចាប់ ច្បាប់ចរាចណ៍ និងត្រួតពិនិត្យ យានយន្ដ របស់ខ្លួនឲ្យបានជាប្រចាំ និងមានការប្រុងប្រយ័ត្នគ្រប់វិនាទី ដើម្បីធានាឲ្យបាន សុខសុវត្តិភាព និងទៅតាម អនុសាសន៍ ដ៏ខ្ពងខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “ ថ្ងៃនេះ ថ្ងៃស្ងែក កុំឲ្យមានគ្រោះថ្នាក់ ចររាចណ៍” ប្រុងប្រយ័ត្ន និងគោរព ច្បាប់ចររាចណ៍ ដើម្បី ជីវិតអ្នក និងអ្នកដទៃ៕