Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​នគរបាល បន្ត​ចុះ​ពិនិត្យ ស្វែងរក និង​ដកហូត ស្រា​ថ្នាំចិនសែ​«​តាំង​គួ​យ​»

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់តាំងលោកវរសេនីយ៍ទោ យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំឱ្យកម្លាំងក្នុងការិយាល័យចុះធ្វើការត្រួតពិនិត្យកន្លែងលក់ស្រាថ្នាំចិនសែ នៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីមានករណីប្រជាពលរដ្ឋបានរងគ្រោះរហូតបាត់បង់ជីវិត ដោយក្រោយពីបានទទួលទានស្រាថ្នាំចិនសែ ដែលមានយីហោ (តាំងគួយ) នាពេលកន្លងមក ។

កិច្ចប្រតិបត្តិការនៅក្នុងស្រុកសំពៅលូន សមត្ថកិច្ចបានប្រមូលរក្សាទុកនូវស្រាថ្នាំចិនសែយីហោ (តាំងគួយ) មានចំនួន ៦៨យួរ ស្មើចំនួន ៨១៦ដប ។ជាមួយនឹងសកម្មភាពចុះប្រមូល ដកហូតស្រាថ្នាំចិនសែយីហោ (តាំងគួយ) នេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាបញ្ឈប់ជាបន្ទាន់ នូវការទទួលទានស្រាថ្នាំចិនសែយីហោមួយនេះ ព្រោះវាបានបង្កឱ្យមានករណី (ពុលស្លាប់) យ៉ាងពិតប្រាកដ ៕

ដកស្រង់ពី៖កោះសន្តិភាព