Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​តុលាការកំពុងសួរចម្លើយ វៀតណាម​ម្នាក់ដែលជួញដូរ​គ្រឿងញៀន​ជាង​៣០​គីឡូ នៅ​ខណ្ឌដូនពេញ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ដែលជាប់ពាក់ព័ន្ធករណីជួញដូរនួវសារធាតុញៀនជាង៣១គីឡូក្រាម ត្រូវសមត្ថកិច្ចមន្ទីប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់ ។ រហូតមកដល់រសៀលថ្ងៃដដែលនេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញកំពុងធ្វើការសាកសួរ ។

ជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនមានឈ្មោះ NGUYEN NGOC QUI ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម កាន់អត្តសញ្ញាណប័ណ្ណ(វៀតណាម) លេខ351862299 ។ ប្រតិបត្ដិការបង្ក្រាបគ្រឿងញៀននេះ ធ្វើឡើងនៅវេលាម៉ោងជាង២រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥៧ E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ ។

ជាលទ្ធផលសមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន សារធាតុញៀន សរុបទម្ងន់៣១,៧០៥.០៦ ក្រាម ទី១-កេតាមីន រាវ (Ketamine) ៣,០០០ដប ស្មើទម្ងន់ 31,650ក្រាម, ទី២-កេតាមីន (Ketamine) ទម្ងន់ 4.48ក្រាម, ទី៣-អ៊ិចស្តាស៊ី (MDMA) ស្មើទម្ងន់ 33.28ក្រាម, ទី៤-មេតំហ្វេតាមីន (ICE) ស្មើទម្ងន់ 4.09ក្រាម, ទី៥-មេតំហ្វេតាមីន (គ្រាប់) ទម្ងន់ 13.21ក្រាម និងរថយន្ត១គ្រឿង ទូរស័ព្ទដៃ១ គ្រឿង ផងដែរ៕ គួររម្លឹកថា ដល់ក! បុរសវៀតណាមម្នាក់ជួញដូរជាង៣១គីឡូ លើទឹកដីកម្ពុជា

សកស្រង់ពី៖កោះសន្តិភាព